Connect with us

Manuel Neuer គ្រោងបន្តកុងត្រារយៈពេលវែងជាមួយ Bayern Munich

Manuel Neuer នឹងបន្តកុងត្រារយៈពេល ២ ឆ្នាំទៀតលើកិច្ចសន្យាចាស់នៅ Bayern Munich ។ យោងទៅតាមសារព័ត៌មាន Sport1 ដែលបានរាយការណ៍ថា កិច្ចព្រមព្រៀងបច្ចុប្បន្នរបស់ Neuer នឹងផុតកំណត់នៅឆ្នាំ ២០២១ ហើយកិច្ចព្រមព្រៀងថ្មីនឹងដំណើរការរហូតដល់ឆ្នាំ ២០២៣ ។

ប្រសិនបើជាការពិត វាហាក់ដូចជា Bayern អាចនឹងបោះបង់ការនាំយកអ្នកចាំទី Alexander Nübel របស់ក្លិប Schalke នៅរដូវក្តៅខាងមុខនេះ ដូចដែលបានគ្រោងទុកនោះទេ។ កិច្ចសន្យារបស់Nübelនឹងត្រូវផុតកំណត់នៅដំណាច់រដូវកាលបច្ចុប្បន្ន ហើយកីឡាករវ័យ ២៣ ឆ្នាំរូបនេះនឹងត្រូវបានអនុញ្ញាតឱ្យចរចាផ្ទេរដោយសេរីទៅកាន់ក្លិបផ្សេងចាប់ពីខែមករានេះតទៅ។

អ្នកចាំទីអន្តរជាតិអាឡឺម៉ង់ U21 រូបនេះគ្រោងចូលរួមជាមួយ Bayern ប៉ុន្តែគាត់ប្រហែលជាមិនចង់ចំណាយពេលបីឆ្នាំទៀតនៃអាជីពក្នុងការប្រកួតប្រជែងជាមួយអ្នកចាំទីដៃស្អិត Neuer សម្រាប់តំណែងអាវលេខ ១ នោះទេ។ឱកាសរបស់ Nübel ក្នុងការចូលរួមជាមួយ Bayern នាពេលអនាគតនៅតែមាន ប៉ុន្តែក្នុងពេលនេះហាក់ដូចជា Neuer នឹងមិនបោះបង់ចោលកន្លែងចាប់ផ្តើមរបស់គាត់ក្នុងពេលដ៍ខ្លីនេះទេ៕

    Loading...

    ពេញនិយម