Connect with us

អស្ចារ្យណាស់! កីឡាការិនីកម្ពុជា ចេសា ខាន់ បន្តឈ្នះ សិង្ហបុរី ឡើងទៅវគ្គផ្ដាច់ព្រ័ត្រ!

ហ្វីលីពីន៖ បន្ទាប់ពីឈ្នះកីឡាការិនីវៀតណាម នៅវគ្គ៨នាក់ កីឡាការិនីជឺជិតស៊ូ កម្ពុជា ចេសា ខាន់ បានបន្តយកឈ្នះលើកីឡាការិនីសិង្ហបុរី នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ដោយពិន្ទុ ១៨-០ នៅប្រភេទកីឡាជឺជិតស៊ូ នៃព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣០ ឆ្នាំ២០១៩ នៅប្រទេសហ្វីលីពីន។

ការប្រកួតនេះ ធ្វើឡើងលើវិញ្ញាសាទម្ងន់ ៤៩គីឡូក្រាម។ ដូច្នេះ ចេសា ខាន់ ត្រូវឡើងទៅកាន់វគ្គផ្តាច់ព្រ័ត្រ បន្តទៀត ដើម្បីដណ្ដើមមេដាយមាសហើយ៕

    Loading...

    ពេញនិយម