Connect with us

រំភើបណាស់! កីឡាការិនីកម្ពុជា ចេសា ខាន់ ដណ្ដើមបានមេដាយមាស ទី៤ ឱ្យកម្ពុជាហើយ!

ហ្វីលីពីន៖ មុននេះបន្តិច កីឡាការិនីជឺជិតស៊ូ កម្ពុជា ចេសា ខាន់ បានបន្តយកឈ្នះលើកីឡាការិនីម្ចាស់ផ្ទះហ្វីលីពីន NAPOLIS JENNAKAILA នៅវគ្គផ្ដាច់ព្រ័ត្រ ដណ្ដើមបានមេដាយមាស នៅប្រភេទកីឡាជឺជិតស៊ូ នៃព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣០ ឆ្នាំ២០១៩ នៅប្រទេសហ្វីលីពីន។

ការប្រកួតនេះ ធ្វើឡើងលើវិញ្ញាសាទម្ងន់ ៤៩គីឡូក្រាម។ ចេសា ខាន់ បានយកឈ្នះកីឡាការិនីវៀតណាម នៅវគ្គ១ភាគ៤ និងឈ្នះកីឡាការិនីសិង្ហបុរី នៅវគ្គពាកកណ្ដាលផ្តាច់ព័្រត្រ នៅថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០១៩នេះ។

ការដណ្ដើមបានមេដាយមាសរបស់ ចេសា ខាន់ ធ្វើឱ្យចំនួនមេដាយមាស របស់កម្ពុជា កើនដល់ ៤គ្រឿងហើយ។

សូមបញ្ជាក់ថា ចេសា ខាន់ គឺជាអ្នកការពារតំណែងមេដាយមាស កាលពីព្រឹត្តិការណ៍ស៊ីហ្គេម លើកទី២៩ ឆ្នាំ២០១៧ នៅប្រទេសម៉ាឡេស៊ី៕

 

    Loading...

    ពេញនិយម