ក្រោយឈ្នះមេដាយមាសមុននេះ, កម្ពុជាបំបែកកំណត់ត្រាស៊ីហ្គេមឆ្នាំទៅមួយបានហើយ
ភ្នំពេញ៖ ទោះបីជាព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣០ ឆ្នាំ២០១៩ នៅសល់រយៈពេល ២ថ្ងៃទៀត ទើបបិទបញ្ចប់ក៏ដោយ ក៏កម្ពុជា បានបង្ហាញពីការសម្រេចជំហានដ៏ធំមួយក្នុងដំណើរឆ្ពោះទៅកាន់ឆ្នាំ២០២៣ ដែលកម្ពុជា នឹងត្រូវធ្វើជាម្ចាស់ផ្ទះ ស៊ីហ្គេម លើកទី៣២។
គិតមកត្រឹមថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០១៩នេះ កម្ពុជា រកបានមេដាយមាសចំនួន ៤គ្រឿង ប្រាក់ ៦គ្រឿង និង សំរឹទ្ធ ២៤គ្រឿង។ មេដាយមាសដែលកម្ពុជា ទើបតែឈ្នះនៅថ្ងៃទី៩ ខែធ្នូនេះ គឺនៅក្នុងប្រភេទកីឡាជឺជិតស៊ូ លើវិញ្ញាសាប្រភេទទម្ងន់ ៤៩គីឡូក្រាម ផ្នែកនារី ដោយកីឡាការិនី ចេសា ខាន់ ដែលបានផ្តួលកីឡាការិនីម្ចាស់ផ្ទះ ហ្វីលីពីន។
បើធៀបនឹងព្រឹត្តិការណ៍ស៊ីហ្គេម លើកទី២៩ ឆ្នាំ២០១៧ នៅប្រទេសម៉ាឡេស៊ី កម្ពុជា បានកើនមេដាយមាស ១គ្រឿង ប្រាក់ ៤គ្រឿង និង សំរឹទ្ធ ១២គ្រឿង (លទ្ធផលឆ្នាំ២០១៧៖ មាស ៣គ្រឿង ប្រាក់ ២គ្រឿង សំរឹទ្ធ ១២គ្រឿង)៕
អត្ថបទ៖ ចាន់ សោភ័ណ្ឌលាភ

- កម្សាន្ត១ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម២ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម២ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍