Connect with us

ក្រើនរំលឹក ពលរដ្ឋដែលរស់នៅតំបន់មានទឹកជំនន់ សូមប្រយ័ត្ន និងការពារកុំអោយកើតមានជម្ងឺគ្រុណ ឈាម និង គ្រុនចាញ់ តាមរយៈការដេកក្នុងមុង និងអនាម័យក្នុងការរស់នៅ

កំពង់ស្ពឺ ៖ កាកបាទក្រហមកម្ពុជា បានបញ្ជូនមុងសុវត្ថិភាពជាបន្តបន្ទាប់ ទៅប្រគល់ជូនដល់ប្រជាពលរដ្ឋ ដែលរងគ្រោះដោយទឹកជំនន់ ហើយដែលអាចប្រឈមនឹងជម្ងឺគ្រុណឈាម គ្រុណចាញ់ ។


ក្នុងនោះ នៅថ្ងៃទី ៥ ខែកញ្ញានេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានចាត់ឱ្យក្រុមការងារដឹកនាំដោយ លោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី ១ រួមដំណើរដោយប្រតិភូចិនតំណាងឱ្យសាខាកាកបាទក្រហមចិន ខេត្តក្វាងស៊ី នាំយកអំណោយ និង មុងសុវត្ថិភាព ទៅប្រគល់ជូនប្រជាពលរដ្ឋរងគ្រោះទឹកជំនន់ ដែលប្រឈមនឹងជំងឺគ្រុនឈាម-គ្រុនចាញ់ ចំនួន ៧៥៥គ្រួសារ នៅស្រុកថ្ពង និងស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។


លោកជំទា វអគ្គលេខាធិការរងទី ១ បានលើកឡើងពីសារក្រើនរំលឹក របស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជូនប្រជាពលរដ្ឋទាំងអស់ ដោយត្រូវយកចិត្តទុកដាក់ថែទាំសុខភាពរស់នៅប្រចាំថ្ងៃ តាមរយៈ ការបរិភោគទឹកស្អាត គេងក្នុងមុងជានិច្ច រួមនឹងត្រូវមើលថែទាំចាស់ជរា ជនពិការ និង កុមារកុំឱ្យលង់ទឹក រួមនឹងត្រូវប្រុងប្រយ័ត្ន ចំពោះសត្វអាសិរពិស ។


ទន្ទឹមគ្នានេះ នៅពេលទឹកស្រកទៅវិញ ត្រូវសម្អាតបរិស្ថាន ឱ្យបានស្អាត បំបាត់ទឹកដក់ សំរាមស្អុយរលួយ ជៀសវាងការកើតជំងឺគ្រុនឈាម និង ជំងឺឆ្លងផ្សេងៗ និងនាំគ្នាឆាប់បង្កបង្កើនផល ដើម្បីកសាងសេដ្ឋកិច្ចគ្រួសារឡើងវិញ ។ ក្រៅពីនេះ ចំពោះអ្នកមានបញ្ហាសុខភាព ឬ ស្រីមានផ្ទៃពោះ ត្រូវត្រៀមខ្លួនរកកន្លែងជិតមណ្ឌល សុខភាព ដើម្បីព្យាបាល ឬ សម្រាលកូនបានទាន់ពេលវេលា។ ព្រមជាមួយនេះ ប្រជាពលរដ្ឋទាំងអស់ ត្រូវគិតគូរពីសុវត្ថិភាពចរាចរណ៍ និងប្រុងប្រយ័ត្នជានិច្ចរាល់ពេលធ្វើដំណើរ។


សូមជម្រាបថា ក្នុងកំឡុងពេលដែលខេត្តមួយចំនួនរបស់កម្ពុជា ទទួលរងផលប៉ះពាល់ដោយទឹកជំនន់ចាប់តាំងពីថ្ងៃទី ១៨ ខែកក្កដា ឆ្នាំ២០១៨ ដល់ថ្ងៃទី ៤ ខែកញ្ញា ម្សិលម៉ិញនេះ កាកបាទក្រហមកម្ពុជា ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន បានផ្តល់អំ ណោយ ដើម្បីជួយសម្រាលការលំបាកជូនប្រជាពលរដ្ឋរងគ្រោះ បានសរុបប្រមាណ ៣ម៉ឺនគ្រួសារ ក្នុងខេត្តចំនួន ១៥ ៕

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម