Connect with us

សារ​ចាក់ដោត​ពី​បវរកញ្ញា​អាហ្វ្រិក​ខាងត្បូង​ក្រោយ​ទទួល​បាន​ជ័យលាភី​លេខ១​

កម្សាន្ត​៖​ ​ស្ថិត​ក្នុង​វ័យ២៦ឆ្នាំ​ ​បវរកញ្ញា​អាហ្វ្រិក​ខាងត្បូង​ ​Zozibini​ ​Tunzi​ ​បាន​ក្លាយជា​ម្ចាស់​មកុដ​បវរកញ្ញា​ចក្រវាឡ​ ​(​Miss​ ​Universe​)​ ​ឆ្នាំ​ ​២០១៩​ ​នា​ព្រឹត្តិ​ការណ៍​ប្រចាំឆ្នាំ​លើក​ទី​ ​៦៨​ ​ដែល​រៀបចំ​នៅ​ ​Tyler​ ​Perry​ ​Studios​ ​ក្រុង​អា​ត្លង់​តា​សហរដ្ឋអាមេរិក​កាលពី​យប់​ថ្ងៃអាទិត្យ​ ​ទី០៨​ ​ខែធ្នូ​ ​ឆ្នាំ​ ​២០១៩​ ​។​

​Tunzi​ ​ដែល​ជាតា​រា​ ​បង្ហាញ​ម៉ូត​ដ៏​ស្រស់​ស្អាត​ផង​នោះ​បាន​ជំនួស​តំណែង​បវរកញ្ញា​ ​ហ្វីលីពីន​ ​Catriona​ ​Gray​ ​ជា​ការ​ទទួល​ ​មកុដ​ ​Miss​ ​Universe​ ​លើក​ទី​ ​៣​ ​របស់​អាហ្វ្រិក​ខាងត្បូង​ ​។​

​ចំណុច​ទាក់ទាញ​របស់​ ​Zozibini​ ​Tunzi​ ​គឺ​នាង​បាន​ធ្វើឲ្យ​គ្រប់គ្នា​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង​ជាមួយនឹង​សារ​ដ៏​មាន​អត្ថន័យ​របស់​នាង​នៃ​ការចូលរួម​ប្រឆាំង​ការប្រើ​អំ​ពើ​ហឹង្​សា​លើ​ភេទ​ទន់ខ្សោយ​ ​ជាពិសេស​គឺ​ការ​បណ្តុះ​ស្មារតី​ឲ្យ​នារី​ស្រឡាញ់​ខ្លួនឯង​ឲ្យបាន​ច្រើន​ ​និង​មាន​ភាពជា​អ្នកដឹកនាំ​។​ ​

គួរ​រំឮក​ដែរ​ថា​ ​ជើងខ្លាំង​ដែល​មាន​សមត្ថភាព​អាច​ឈាន​ទៅដល់​វគ្គ​ជ​ម្រុ​សកំ​ពូល​បវរកញ្ញា​ទាំង៥រូប​រួមមាន​បេក្ខនារី​មក​ពី​ប្រទេស​ម៉ិកស៊ិក​ ​កូ​ឡំ​ប៊ី​ ​ព័រតូរីកូ​ ​ថៃ​ ​និង​ ​អាហ្រ្វិក​ខាងត្បូង​៕​

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម