Connect with us

លេងសើច​អី​!​ ​យុវជន​សំរាម​ប្រកាស​ដាក់​លក់​ទុយោ​បំពង់​ឬស្សី១ដើម​ត្រឹមតែ១០០រៀល​ប៉ុណ្ណោះ​ដើម្បី​កាត់បន្ថយ​ប្លា​ស្ទីក​

​ភ្នំពេញ​៖​ ​ប្លា​ស្ទីក​បាន​ចោទ​ជា​បញ្ហា​ខ្លាំង​បំផុត​នៅ​ទូទាំង​ពិភពលោក​ ​ស្រប​ពេលនេះ​ដែរ​ក៏​មាន​មនុស្សជា​ច្រើន​បាន​បង្កើត​ក្រុម​ដើម្បី​ជួយ​ដល់​បរិស្ថាន​ ​ជាក់ស្តែង​នៅ​ប្រទេស​កម្ពុជា​ក៏​មាន​យុវជន​ជាច្រើន​បាន​បង្កើត​គំនិត​ដោយ​ច្នៃ​នូវ​របស់របរ​ប្រើប្រាស់​ជាច្រើន​ដើម្បី​កាត់បន្ថយ​ការប្រើ​ប្រាស់​ប្លា​ស្ទីក​។​ ​ថ្មី​ៗ​នេះ​ដែរ​ ​ក្រុម​យុវជន​សំរាម​ក៏បាន​បង្កើត​ទុយោ​បំពង់​ឬស្សី​ក្នុង​តម្លៃ១ដើម​ត្រឹមតែ១០០រៀល​ប៉ុណ្ណោះ​ ​និង​ ​សា​កី​ដូង​សម្រាប់​សម្អាត​ទុយោ​ក្នុង​តម្លៃ១តែ១០០០រៀល​ប៉ុណ្ណោះ​។​



​គោលបំណង​ដែល​ក្រុម​យុវជន​សំរាម​ព្យាយាម​បង្កើត​របស់​នេះ​ថែមទាំង​ដាក់​លក់​ក្នុង​តម្លៃ​ទាប​បែបនេះ​គឺ​គ្រាន់តែ​ចង់​ជួយ​ដល់​ភពផែន​ដី​ ​និង​ ​សត្វ​ជាច្រើន​ប្រភេទ​កំពុង​ជួបប្រទះ​បញ្ហា​ដែល​កំពុង​ចោទ​ជា​ខ្លាំង​ ​ដូចនេះ​សង្ឃឹមថា​ប្រជាពលរដ្ឋ​ខ្មែរ​ទាំងអស់​ជួយ​លើកស្ទួយ​ផលិតផល​ខ្មែរ​ដែល​ជា​ការបង្កើត​ឡើង​ដោយ​យុវជន​ខ្មែរ​ក្នុង​ការកាត់បន្ថយ​ការប្រើ​ប្រាស់​ប្លា​ស្ទីក​៕​

ប្រភព៖ FB Briella Briella
អត្ថបទ៖ គង់ ចាន់ស្រីនុច

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម