Connect with us

ចំណាយពេលត្រឹម៣០នាទីនឹងទៅដល់ព្រលានយន្តហោះ មុនពេល Check-in ដោយសុវត្ថិភាព និងធូរស្រាលក្នុងចិត្ត

ជិះរថភ្លើងទៅព្រលានយន្តហោះដោយសប្បាយចិត្ត ចំណាយត្រឹមតម្លៃកាហ្វេប្រេនមួយកែវ

ភ្នំពេញ៖ ចរាចរណ៍គឺជាបញ្ហាមួយដែលធ្វើឱ្យមនុស្សទូទាំងពិភពលោកមានអារម្មណ៍ធុញទ្រាន់នឹងការធ្វើដំណើរមិនថាទីជិត ឬ ទីឆ្ងាយឡើយ ជាពិសេសនៅពេលដែលត្រូវធ្វើដំណើរទៅព្រលានយន្តហោះអ្នកដំណើរមួយចំនួនអាចខកជើងហោះហើរដោយសារការកកស្ទះចរាចរណ៍ ចំណាយពេលវេលា និង ថវិកាច្រើន។

ប៉ុន្តែការជិះរថភ្លើងមានភាពខុសគ្នាដោយសារចំណាយប្រាក់ត្រឹម១០០០០រៀលប៉ុណ្ណោះលោកអ្នកអាចទៅដល់ព្រលានយន្តហោះបានដោយសុវត្ថិភាពក្នុងរយៈពេលត្រឹម៣០នាទីដោយសុវត្ថិភាព។ មិនត្រឹមតែប៉ុណ្ណោះលោកអ្នកនឹងទទួលបានអត្ថប្រយោជន៍ជាច្រើនដូចជា Check in នៅស្ថានីយ៍ភ្នំពេញ ធ្វើដំណើរជាមួយនឹងទូអ្នកដំណើរដែលបំពាក់ដោយម៉ាស៊ីនត្រជាក់ ងាយស្រួល សុវត្ថិភាព និង មានទីតាំងលើសពី៥០០កន្លែងសម្រាប់ចតរថយន្តដែលមានការមើលថែពីសន្តិសុខ និង កាមេរ៉ា២៤ម៉ោងទៀតផង៕

d

អត្ថបទ៖ គង់ ចាន់ស្រីនុច

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម