Connect with us

ជនជាតិចិន លាក់ខ្លួនក្នុងគ្រឿងសង្ហារិម ដើម្បីគេចពីអាជ្ញាធរអន្តោប្រវេសន៍អាមេរិក

ថ្មីទៀតហើយ ចេះនៅក្នុងហ្នឹងរួច!

អាមេរិក៖ អាជ្ញាធរអន្តោប្រវេសន៍សហរដ្ឋអាមេរិក បានប្រទះឃើញជនជាតិចិន បង្កប់ខ្លួននៅក្នុងគ្រឿងសង្ហារិម ក្នុងគោលបំណងឆ្លងដែនចូលខុសច្បាប់ទៅក្នុងទឹកដីអាមេរិក តាមច្រកព្រំដែន ម៉ិកស៊ិក។ ការរកឃើញនេះ ធ្វើឡើងនៅកំពង់ផែ San Ysidro នៅទីក្រុង San Diego រដ្ឋកាលីហ្វ័រញ៉ា កាលពីថ្ងៃចុងសប្ដាហ៍កន្លងទៅ។

ជនជាតិចិន ច្រើននាក់ ត្រូវបានប្រទះឃើញ នៅក្នុងគ្រឿងសង្ហារិមផ្សេងៗគ្នា នេះបើតាមសេចក្ដីថ្លែងការណ៍របស់អាជ្ញាធរការពារព្រំដែន និងគយអាមេរិក។ បច្ចុប្បន្ន ពួកគេ ស្ថិតក្នុងការឃាត់ខ្លួន និងត្រូវប្រឈមមុខនឹងនីតិវិធីច្បាប់។ ចំណែក អ្នកបើករថយន្តអាយុ ៤២ឆ្នាំម្នាក់ ដែលមានផ្ទុកគ្រឿងសង្ហារិម គ្រោងឆ្លងដែនចូលទឹកដីអាមេរិក ត្រូវបានចាប់ខ្លួនផងដែរ។

សូមជម្រាបថា កាលពីខែវិច្ឆិកា អាជ្ញាធរអាមេរិក បានរកឃើញជនជាតិចិន ៦នាក់ ដែលបានបង្កប់ខ្លួនក្នុងជញ្ជាំងក្លែងក្លាយ ដែលដឹកតាមរថយន្តមួយគ្រឿង៕

ប្រភព៖ CNN

ប្រែសម្រួល៖ ចាន់ សោភ័ណ្ឌលាភ

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម