Connect with us

Napoli បណ្តេញលោក Carlo Ancelotti ក្រោយដឹកនាំក្រុមឡើងទៅវគ្គ ១៦ក្រុម នៃពារង្វាន់ Champions League

អ៊ីតាលី៖ ទោះបីជាទទួលបានជ័យជម្នះ ៤-០ លើក្រុម Genk ក៏ដោយ ក៏លោក Carlo Ancelotti បានទទួលបន្ទុកលើការប្រកួតចុងក្រោយរបស់គាត់ក្នុងនាមជាអ្នកចាត់ការរបស់ក្លិប Napoli ។

រដូវកាលរបស់ Napoli ត្រូវបានញាំញីដោយការទាស់ទែងគ្នា និងពាក្យចចាមអារ៉ាមដែលមុនពេលការប្រកួត បានលើកឡើងថា លោក Ancelotti នឹងលាលែងពីតំណែង ឬត្រូវបណ្តេញចេញ ដោយមិនគិតពីលទ្ធផល ដោយសារតែ Napoli រកជ័យជម្នះមិនបានសោះនៅ ៩ប្រកួតចុងក្រោយ គិតគ្រប់កម្មវិធី លើកលែងតែយប់មិញទើបបានឈ្នះ Genk ៤-០ នៅ UCL។

យោងតាមសេចក្តីថ្លែងការណ៍មួយដែលត្រូវបានចេញផ្សាយតាមរយៈគណនី Twitter ផ្លូវការរបស់ក្លិប បានឱ្យដឹងថា៖« SSC Napoli បានសម្រេចចិត្តចែកផ្លូវជាមួយគ្រូបង្វឹកឆ្នើមលោក Carlo Ancelotti  ប៉ុន្តែមិត្តភាព ការគោរព និងការគោរពគ្នាទៅវិញទៅមករវាងប្រធានក្លិប លោក Aurelio De Laurentiis និង Carlo Ancelotti នៅតែរក្សាដដែរ»  ។

អតីតគ្រូបង្វឹកក្រុមតោខៀវ Chelsea រូបនេះ ចាកចេញពី Napoli ដោយបន្សល់ទុកក្រុមឈរនៅលេខ ៧ នៅ Serie A ប៉ុន្តែជ័យជម្នះរបស់ពួកគេលើ Genk មានន័យថា ពួកគេឡើងទៅលេង Champions League វគ្គ ១៦ក្រុមចុងក្រោយ៕

    Loading...

    ពេញនិយម