Connect with us

Luke Shaw ឌឺដងទៅកាន់ Lukaku ក្រោយ Inter ធ្លាក់ចេញពី Champions League

អង់គ្លេស៖ កីឡាករ Luke Shaw មានសេចក្តីសោមនស្សរីករាយក្រៃលែងដែលបានឃើញក្រុម Inter Milan របស់ Romelu Lukaku ធ្លាក់ចេញពីពានរង្វាន់ Champions League កាលពីយប់ថ្ងៃអង្គារ  ហើយក៏បានធើ្វការបង្ហោះសារមួយក្នុងន័យឌឺដងទៅកាន់អតីតមិត្ដរួមក្រុមរបស់ខ្លួន។

Inter បានបរាជ័យក្នុងទឹកដីខ្លួនឯងដោយលទ្ធផលទៅ ២-១ ទៅលើក្រុមអ្នកមានបុណ្យ FC Barcelona ដែលធើ្វឱ្យពួកគេបញ្ចប់ចំណាត់ថ្នាក់ត្រឹមលេខ៣ និងធ្លាក់ទៅលេងក្នុងពានរង្វាន់លំដាប់ទី២របស់អឺរ៉ុប UEFA Europa League។

ការធ្លាក់ទៅលេងនេះ បានធើ្វឱ្យ Luke Shaw បង្ហោះសារក្នុងបណ្ដាញសង្គម Twitter ដោយសរសេរថា «ស្វាគមន៍ការត្រលប់មកវិញ» ក្នុងន័យឌឺដង ខណៈ Man Utd ក៏កំពុងលេងក្នុងពានរង្វាន់មួយនេះដែរ។

ការធ្លាក់ទៅលេងនៅលីហ្គទី២ របស់ពានអឺរ៉ុប Inter អាចនឹងត្រូវចាប់ឆ្នោតប៉ះក្រុមបិសាចក្រហម Manchester United នៅពេលដែលការចាប់ឆ្នោតសម្រាប់វគ្គ ១៦ក្រុមចុងក្រោយនៃពាន Europa League ធ្វើឡើងនៅថ្ងៃច័ន្ទនៅទីក្រុង Nyon៕

    Loading...

    ពេញនិយម