Connect with us

លោក Didier Deschamps បន្តកិច្ចសន្យាជាមួយបារាំងដល់ចប់ World Cup ២០២២

បារាំង៖ គ្រូបង្វឹកដែលឈ្នះពានរង្វាន់ពិភពលោក លោក Didier Deschamps បានបន្តកិច្ចសន្យាដឹកនាំក្រុមជម្រើសជាតិបារាំងរហូតដល់ចប់ការប្រកួត World Cup ២០២២ នៅប្រទេសកាតា។

លោក Deschamps ដែលបានដឹកនាំបារាំងកាលពីឆ្នាំ ២០១២ និងបានដឹកនាំក្រុមមាន់គក ទៅកាន់វគ្គផ្តាច់ព្រ័ត្រ Euro ២០១៦ មុនពេលពួកគេទទួលបានជ័យជម្នះក្នុងព្រឹត្តិការណ៍បាល់ទាត់ពិភពលោកឆ្នាំ ២០១៨។ គាត់ មានកិច្ចសន្យាដែលត្រូវផុតកំណត់បន្ទាប់ពី Euro ២០២០ ។

លោក Le Graet បាននិយាយថា កិច្ចសន្យារបស់ Deschamps នឹងត្រូវបន្ត ប្រសិនបើប្រទេសបារាំង អាចទៅប្រកួតពាន Euro ២០២០ ។ ហើយក្រុមរហស្សនាម Les Bleus បានសម្រេចគោលដៅនេះ ក្នុងខែវិច្ឆិកា ហើយស្ថិតក្នុងពូលជាមួយក្រុមម្ចាស់ជើងឯកពិភពលោកឆ្នាំ ២០១៤ អាឡឺម៉ង់ ក្រុមជើងឯកអឺរ៉ុបព័រទុយហ្កាល់ និងក្រុមដែលឆ្លងផុតវគ្គជម្រុះ៕

    Loading...

    ពេញនិយម