Connect with us

ស្ត្រីជនជាតិចិនសុខចិត្តចាក់បញ្ចូលមេជីវិតជនជាតិអឺរុប ជៀសជាងយកប្តីជនជាតិចិន

សង្ឃឹមថាស្រី្តខ្មែរមិនគិតអីុចឹងទៅចុះ

ប្រទេសចិន៖ ស្ត្រីនៅលីវមួយចំនួនធំនៅប្រទេសចិនដែលភាគច្រើនជាស្រ្តីដែលជោគជ័យ និង មានការសិក្សាខ្ពស់កំពុងតែពេញនិយមប្រើប្រាស់វិធីមានបុត្រតាមបែបវិទ្យាសាស្ត្រដោយការចាក់បញ្ចូលមេជីវិតនៅបរទេស។

ជាក់ស្តែង អាត្រាស្ត្រីដែលមិនយកគ្រួសារនៅប្រទេសចិនបានកើនឡើងគួរឱ្យកត់សម្គាល់ក្នុងកំឡុងពេល៥ឆ្នាំចុងក្រោយនេះដែលកាលពីឆ្នាំមុនស្ត្រីដែលរៀបអាពាហ៍ពិពាហ៍មានត្រឹមតែ ៧.៣ ប៉ុណ្ណោះក្នុងចំណោមស្ត្រី១០០០នាក់ព្រោះពួកគេមួយចំនួនមិនចង់ចំណាយពេលវេលាដើម្បីរង់ចាំបុរសល្អបង្ហាញខ្លួនឡើយ។ ទន្ទឹមនឹងអាត្រាមិនយកគ្រួសាររបស់ស្ត្រីជនជាតិចិនកើនឡើង ពួកគេក៏ទៅទទួលសេវាកម្មចាក់បញ្ចូលមេជីវិតនៅក្រៅប្រទេសដើម្បីទទួលបានកូនកាត់ដែលមានមុខមាត់ស្អាតផងដែរ។ ដោយសារសេវាកម្មចាក់បញ្ចូលមេជីវិតនេះត្រូវបានហាមឃាត់នៅប្រទេសចិន ដូចនេះអតិថិជនទាំងអស់ត្រូវធ្វើដំណើរទៅក្រៅប្រទេសជាច្រើនដង ហើយការចាក់បញ្ចូលមេជីវិតនេះមានតម្លៃ ២៨,៥០០ ដុល្លារសម្រាប់មេជីវិតរបស់ជនបរទេស ទោះជាយ៉ាងណាក៏វិធីនេះបានទទួលរងនូវការរិះគន់ពីមនុស្សមួយចំនួននៅប្រទេសចិនជាពិសេសពីសំណាក់បុរសៗ៕

ប្រែសម្រួល៖ គង់ ចាន់ស្រីនុច

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម