Connect with us

ស្ដេចប្រដាល់ ប៉ាក់គីអៅ បញ្ចប់ការសិក្សាជាផ្លូវការហើយ

ទីបំផុតគាត់ ទទួលបានសញ្ញាបត្រថ្នាក់បរិញ្ញាហើយ!

ហ្វីលីពីន៖ លោក ម៉ានី ប៉ាក់គីអៅ អ្នកប្រដាល់ និងជាសមាជិកព្រឹទ្ធសភាប្រទេសហ្វីលីពីន បានបញ្ចប់ការសិក្សាជាផ្លូវការ ពីសាកលវិទ្យាល័យ Makati លើជំនាញវិទ្យាសាស្ត្រនយោបាយ។ ពិធីប្រគល់សញ្ញាបត្រ បានធ្វើឡើងនៅថ្ងៃពុធ ទី១១ ខែធ្នូ ឆ្នាំ២០១៩ នេះ។

ប៉ាក់គីអៅ បានបង្ហោះនៅលើបណ្ដាញទំនាក់ទំនងសង្គម Instragram កាលពីខែកញ្ញា ថា៖ “កុំឈប់រៀន ព្រោះជីវិត មិនដែលឈប់ផ្ដល់មេរៀនឱ្យអ្នកឡើយ!”។ នៅខែកុម្ភៈ គាត់បានបង្ហើបថា គាត់បានសម្រេចចិត្តចូលរៀននៅសាកលវិទ្យាល័យ ដើម្បីយកសញ្ញាបត្រមួយ ព្រោះគាត់ត្រូវការយល់ដឹងបន្ថែមពីស្ថានភាពប្រទេស។

គួរបញ្ជាក់ថា កាលពីឆ្នាំ២០០៨ ប៉ាក់គីអៅ បានចូលរៀនផ្នែកគ្រប់គ្រងជំនួញ នៅសាកលវិទ្យាល័យ Notre Dame of Dadiangas នៅទីក្រុង General Santos ។ ប៉ាក់គីអៅ បានប្រឡងជាប់កម្រិតវិទ្យាល័យ កាលខែកុម្ភៈ ឆ្នាំ២០០៧ ដែលរៀបចំឡើងដោយនាយកដ្ឋានអប់រំ ផ្នែកប្រព័ន្ធសិក្សាបំប៉ន ដែលអនុញ្ញាតឱ្យគាត់ចូលរៀននៅសាកលវិទ្យាល័យបាន៕

ប្រភព៖ ABS-CBN

ប្រែសម្រួល៖ ចាន់ សោភ័ណ្ឌលាភ

    Loading...

    ពេញនិយម