Connect with us

សមាជិកទី៥របស់ Blackpink ដែលមនុស្សមួយចំនួនមិនធ្លាប់ដឹង

ការពិតត្រូវមាន៥នាក់ មិនមែន៤នាក់ទេ

កូរ៉េខាងត្បូង៖ ក្រុមតារាចម្រៀងស្រីស្អាត Blackpink ដែលមានគ្នា៤នាក់កំពុងតែអង្រួនបេះដូងអ្នកគាំទ្រជាច្រើនក្នុងកម្មវិធីជាច្រើនមិនថាក្នុងស្រុក ឬ ក្រៅស្រុកឡើយ។ ជឿថាមនុស្សជាច្រើនមិនបានដឹងឡើយថាសមាជិកក្រុម Blackpink គម្រោងនឹងមានរហូតដល់ទៅ៩នាក់ឯណោះ ប៉ុន្តែក្រោយមក Yang Hyun Suk ក៏កាត់បន្ថយអស់នៅសល់ត្រឹម៥នាក់វិញ មិនយូរប៉ុន្មានក្រោយក្រុម Blackpink បានបង្ហាញខ្លួននៅឆ្នាំ២០១៦បែរជាឃើញសមាជិកមានតែ៤នាក់ប៉ុណ្ណោះ ហើយបញ្ហានេះក៏មិនមានព័ត៌មានជាក់លាក់ណាមួយបញ្ជាក់ពីមូលហេតុឡើយ។ រូបសម្រស់សមាជិកទី៥របស់ក្រុម Blackpink នេះបានធ្វើឱ្យអ្នកគាំទ្រជាច្រើននាំគ្នាលាន់មាត់សរសើរស្ទើរគ្រប់គ្នា ហើយក៏មានអារម្មណ៍សោកស្តាយដែលនាងមិនបានចូលរួមជាសមាជិកជាផ្លូវការ៕

ប្រែសម្រួល៖ គង់ ចាន់ស្រីនុច

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម