Connect with us

បែកធ្លាយរឿងអាស្រូវក្រុមហ៊ុនអាកាសចរណ៍ឥណ្ឌូណេស៊ីមួយ បង្ខំអូតែសផ្ដល់សេវាផ្លូវភេទ

ក្រុមហ៊ុនអាកាសចរណ៍ធ្វើអ៊ីចឹងបានទៀត

ឥណ្ឌូណេស៊ី៖ យោងតាមសារព័ត៌មាន Coconuts នៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៩នេះ បានចុះផ្សាយថា ក្រុមហ៊ុនអាកាសចរណ៍ Garuda មានផ្ទុះរឿងអាស្រូវថ្មីមួយ ទាក់ទងនឹងអំពើពេស្យាចារ ដោយចាប់បង្ខំនារីអូតែស ឱ្យផ្ដល់សេវាផ្លូវភេទ ដល់ថ្នាក់ដឹកនាំធំៗនៅក្នុងក្រុមហ៊ុនមួយនេះ ក្រោមការគ្រប់គ្រងរបស់នាយកចាស់នៃក្រុមហ៊ុន ដែលត្រូវបានបណ្ដេញចោល។

ការចុះផ្សាយនេះ គឺបន្ទាប់ពីក្រុមហ៊ុន Garuda មានរឿងអាស្រូវជាច្រើន ដែលធ្វើឱ្យមានភាពកក្រើកនៅលើបណ្ដាញសារព័ត៌មាននានា។ រដ្ឋមន្ត្រីសហគ្រាសគ្រប់គ្រងដោយរដ្ឋ លោក Erick Thohir នៃប្រទេសឥណ្ឌូណេស៊ី បានបញ្ចប់តំណែងរបស់លោក Ari Askhara ពីនាយកក្រុមហ៊ុនអាកាសចរណ៍ Garuda ពាក់ព័ន្ធនឹងករណីរត់ពន្ធយានយន្ត នាពេលកន្លងទៅ។

លោក Ari Askhara បានរួមចំណែកក្នុងការរត់ពន្ធម៉ូតូម៉ាក Harley-Davidson តាមយន្តហោះ Airbus A330-900 ចេញពីប្រទេសបារាំង ដែលត្រូវបានរកឃើញកាលពីថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅទីតាំងឃ្លាំងមួយកន្លែង។ កាលពីឆ្នាំ២០១៨ លោក Ari ក៏មានរឿងអាស្រូវទាក់ទងនឹងការបញ្ឈប់បុគ្គលិកដោយគ្មានមូលហេតុ បង្ខំបុគ្គលិកបម្រើការលើយន្តហោះឱ្យធ្វើការបន្ថែមម៉ោងដោយមិនឱ្យសម្រាក និងការប្ដូរគន្លងផ្លូវហោះហើរដើម្បីបន្ថែមពេលវេលាធ្វើដំណើររបស់បុគ្គលិកជាដើម៕

ប្រែសម្រួល៖ ចាន់ សោភ័ណ្ឌលាភ

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម