Connect with us

រឿងភាគបុរាណចិន “តុលាការមុខដែក” (ប៉ាវចិន) នឹងចាក់ផ្សាយនៅលើកញ្ចក់ទូរទស្សន៍ CTN នៅថ្ងៃចន្ទនេះហើយ…

ជិតបានទស្សនាហើយ ប្រិយមិត្តទាំងអស់គ្នា!

ប្រិយមិត្តប្រាកដជាបានស្គាល់ខ្សែភាពយន្តភាគបុរាណចិនដ៏ល្បីល្បាញមួយរួចមកហើយ នោះគឺរឿង “តុលាការមុខដែក” ដែលប្រជាជនខ្មែរភាគច្រើននិយមហៅថា “រឿងប៉ាវចិន” ។

រឿងភាគបុរាណចិនមួយនេះនឹងធ្វើឱ្យទស្សនិកជនមានការជក់ចិត្តដិតអារម្មណ៍ជាមួយផ្ទៃសាច់រឿងបែបស៊ើបអង្កេត វាយប្រហារ ប្រយុទ្ធប្រឆាំងគ្នា ដើម្បីទាមទារ និងស្វែងរកភាពយុត្តិធម៌ដល់ជនរងគ្រោះ។ លោកម្ចាស់ “ប៉ាវ” នឹងកាត់ក្ដីដាក់ទោសដល់មនុស្សគ្រប់គ្នាដែលបានប្រព្រឹត្តិខុសពីច្បាប់ មិនថាតែប្រជារាស្ត្រ មន្ត្រីធំៗមានអំណាច ជាពិសេសសូម្បីតែខ្សែរាជវង្ស ដែលអាចយកដៃម្ខាងបាំងមេឃបាន ក៏តុលាការមុខដែកដាក់ទោសមិនលើកលែងជាដាច់ខាត។

ដូច្នេះចង់ដឹងថាខ្សែភាពយន្តមួយនេះ ល្អមើលបែបណា និងជាពិសេសក្មេងៗជំនាន់ក្រោយដែលមិនទាន់បានទស្សនា សូមរង់ចាំតាមដានទាំងអស់គ្នា នៅលើកញ្ចក់ទូរទស្សន៍ CTN ចាប់ពីថ្ងៃចន្ទសប្តាហ៍ក្រោយ និងមានចាក់ផ្សាយរៀងរាល់ថ្ងៃចន្ទ-សុក្រ វេលាម៉ោង៦ល្ងាច តទៅ៕

   

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម