ដើរលេងចុងឆ្នាំនៅចាំអីទៀតមានតែ Mate30 Pro នៅក្នុងដៃថតវីដេអូមិនចាញ់កាមេរ៉ាអាជីព
ភ្នំពេញ៖ ស្មាតហ្វូនកំពូលរបស់ក្រុមហ៊ុន Huawei បានឈានជើងមួយជំហានទៀតទៅលើការអភិវឌ្ឍសមត្ថភាពថតវីដេអូ និងរូបភាព កាន់តែអស្ចារ្យ មិនធ្លាប់មានពីមុនមក ក្នុងប្រវត្តិសាស្ត្រស្មាតហ្វូន ដោយសារបានបំពាក់ 40MP Cine Camera ដំបូងគេបង្អស់លើពិភពលោក ដូចជាការថត វីដេអូ Time-Lapse កម្រិត 4K និង ការថតវីដេអូចលនាយឺតបំផុត Ultra-Slow-Motion រហូតដល់ 7680 fps ជាដើម។
ដូច្នេះ សូមទៅមើលចំនុចលម្អិតពីសមត្ថភាពថតវីដេអូដ៏អស្ចារ្យរបស់កំពូលស្មាតហ្វូន Huawei Mate30 Pro៖
១. សមត្ថភាពថតវីដេអូនៅទីងងឹត (Ultra-Low-light Video)
ជាមួយសែនស័រទំហំធំ 1/1.54 អ៊ីង ទំហំ 40 មេហ្គាភិចសែល ជាប្រភេទ Cine Camera មានសមត្ថភាពថតវីដេអូនៅទីងងឹត មានម្រិត Ultra-high ISO រហូតដល់ 51200 ដែលជាកម្រិត ISO ខ្ពស់បំផុតសម្រាប់ការថតវីដេអូ។
២. សមត្ថភាពថតវីដេអូចលនាយឺតបំផុត (Ultra-Slow-motion Video)
ចំណុចលេចធ្លោមួយទៀតរបស់កាមេរ៉ាទំហំ 40 មេហ្គាភិចសែល គឺការថតវីដេអូដែលមានចលនាយឺតបំផុតក្នុងល្បឿន 7680 fps ស្មើនឹងកម្រឹតយឺត 256 ដង ដោយសារបន្ទះឈីប HUAWEI Kirin 990 ដែលបំពាក់នៅលើ HUAWEI Mate 30 Pro គាំទ្រវីដេអូចលនាយឺតខ្លាំងបែបនេះ ។
៣. សមត្ថភាពថតវីដេអូ 4K Time-Lape ប្លង់ទូលាយ (4K Ultra-Wide Time-lapse Video)
អ្នកប្រហែលនឹកស្មានមិនដល់ថា បច្ចេកវិទ្យាថតវីដេអូនៅលើស្មាតហ្វូន មានការវិវឌ្ឍខ្លាំងបែបនេះ រហូតដល់អាចថតវីដេអូ Time-Lape កម្រិតគុណភាព 4K ។ ចំពោះមុខងារថតវីដេអូ Time-Lapse នេះ គឺផ្តល់សេរីភាពឱ្យអ្នកប្រើប្រាស់កំណត់ Setting បានដោយខ្លួនឯងដូចជា ISO, Shutter Speed, WB, AF, EV ដែលរហូតអាចថតវីដេអូស្ថិតនៅស្ថានភាពងងឹតខ្លាំង និងថតវីដេអូ Time-lapse Milky-ways បាននៅពេលយប់ជាដើម ជាពិសេសយើង អាចកំណត់ថតយកប្លង់ទូលាយ 0.6x, ប្លង់ទូទៅ 1x និង ប្លង់ហ្សូម 3x ទៅតាមប្លង់វីដេអូដែលយើងចង់បាន ។
៤. សមត្ថភាពថតវីដេអូផ្ទៃព្រាលខាងក្រោយ ( Real-time Bokeh Video )
សូមអរគុណទៅដល់កាមេរ៉ា 3D Depth Sensing ដែលជា TOF លែន និង បច្ចេកវិទ្យា ISP ជំនួយដល់ការវាស់យ៉ាងច្បាស់នូវផ្ទៃព្រាលដែលបែងចែកដាច់ច្បាស់លាស់រវាងមនុស្ស និង ផ្ទៃខាងក្រោយ ដែលធ្វើឱ្យវីដេអូមើលទៅកាន់តែ Professional ។
៥. បច្ចេកវិទ្យាទប់លំនឹងវីដេអូ (Dual OIS + AIS)
ក្នុងការថតវីដេអូយើងប្រាកដជាចង់បានទូរសព្ទដែលជំនួយទៅលើលំនឹងថតវីដេអូ Huawei Mate 30 Pro បានបំពាក់បច្ចេកវិទ្យាទប់លំនឹង Dual OIS និង AIS ដែលបច្ចេកវិទ្យានេះ រួមផ្សំបញ្ជូលគ្នាធ្វើឱ្យការថតវីដេអូរបស់អ្នកមើលទៅកាន់តែមានលំនឹងល្អ៕
- អត្ថបទទាក់ទង :
- Featured

- កម្សាន្ត១ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម២ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម២ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍