Connect with us

Napoli តែងតាំងអតីតគ្រូ AC.Milan បន្ទាប់ពីបណ្ដេញលោក Carlo Ancelotti

អ៊ីតាលី៖  Napoli បានតែងតាំងអតីតគ្រូបង្វឹកក្លិប AC.Milan លោក Gennaro Gattuso ជាគ្រូបង្វឹកថ្មីរបស់ក្លិប បន្ទាប់ពីការបណ្តេញលោក Carlo Ancelotti កាលពីថ្ងៃអង្គារ។

លោក Ancelotti ត្រូវបានបណ្តេញចេញតែប៉ុន្មានម៉ោងប៉ុណ្ណោះ បន្ទាប់ពីបាននាំ Napoli ចូលទៅក្នុងក្របខ័ណ្ឌ Champions League វគ្គ ១៦ ក្រុមចុងក្រោយជាមួយនឹងជ័យជម្នះ ៤-០ លើក្រុម Genk  ហើយក្លិប ក៏បានតែងតាំង Gattuso វ័យ ៤១ឆ្នាំដែលធ្លាប់គ្រប់គ្រង AC Milan ប៉ុន្តែបានចាកចេញពីក្លិបចុងរដូវកាលមុន។

លោក Gattuso បានមានប្រសាសន៍ថា៖ «យើងត្រូវខិតខំធ្វើការ ដើម្បីទទួលបានពិន្ទុត្រឡប់មកវិញ ហើយឆ្លងកាត់ដំណាក់កាលដ៏ពិបាកនេះ ។ គោលបំណងគឺដើម្បីរកពិន្ទុឡើងវិញ ហើយត្រឡប់មករកតំណែងក្នុងក្របខ័ណ្ឌ Champions League វិញ»៕

    Loading...

    ពេញនិយម