Bayern ក្លាយជាក្លិបទី២ ដែលឈ្នះរាល់ការប្រកួតក្នុងពូល ក្រោយយកឈ្នះ Spurs
បរទេស៖ Bayern Munich បានក្លាយជាក្លិបទី ២ ដែលឈ្នះការប្រកួតក្នុងពូលទាំង ៦ប្រកួត របស់ពួកគេ ក្នុងយុទ្ធនាការក្របខ័ណ្ឌ Champions League ក្រោយយកឈ្នះ Spurs ៣-១ ក្នុងទឹកដីអាឡឺម៉ង់។
ក្រុមម្ចាស់ផ្ទះ បាននាំមុខមុនតាមរយៈកីឡាករ Kingsley Coman នៅនាទី១៤ ប៉ុន្តែមិនបានប៉ុន្មាននាទីផង កីឡាករវ័យក្មេងរបស់ Spurs គឺ Sessegnon បានទម្លាយសំណាញ់ទី Neuer ។ កីឡាករ Thomas Muller ដែលបានចូលលេងក្នុងតង់ទី១ បន្ទាប់ពីកីឡាករ Coman រងរបួសគឺជាអ្នករកគ្រាប់បាល់ទី២ ឱ្យក្រុមយក្សអាឡឺម៉ង់មុនពេលចប់តង់ទី១ ។
លុះចូលតង់ទី២ អតីតខ្សែប្រយុទ្ធហង្សក្រហម Philippe Coutinho ជាអ្នករកគ្រាប់បាល់បិទការប្រកួតតែម្ដង។ ក្រុមទាំងពីរ មានកៅអីរួចជាស្រេចសម្រាប់វគ្គ ១៦ ក្រុមចុងក្រោយ ខណៈដែលក្រុម Bayern បានស្ថិតនៅលេខ១ ក្នុងពូល B និង Tottenham ស្ថិតនៅលេខ២។
Spurs អាចនឹងត្រូវប៉ះជាមួយ Barcelona, Juventus, Paris St-Germain, Valencia ឬ RB Leipzig នៅវគ្គ ១៦ ក្រុមចុងក្រោយ ដោយការចាប់ឆ្នោតនៅថ្ងៃច័ន្ទ៕

- កម្សាន្ត១ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម២ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម២ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍