ក្លិបមកពី អេស៉្បាញ និងអង់គ្លេសទាំង ៤បានឡើងទៅវគ្គ ១៦ក្រុមចុងក្រោយនៃការប្រកួត Uefa Champions League
អន្តរជាតិ៖ ការប្រកួតពានធំ លំដាប់កំពូល សម្រាប់ក្រុមអាជីពនៅអឺរ៉ុប Champions League បានបញ្ចប់ការប្រកួតទាំងអស់ក្នុងពូលហើយ។ ក្នុងនោះ គេក៏បានរកឃើញក្រុមដែលត្រូវឡើង ទៅវគ្គ ១៦ក្រុម ចុងក្រោយដែរ។
ការប្រកួតបាល់ទាត់ក្នុងក្របខ័ណ្ឌធំ នៅអឺរ៉ុបនៅរដូវកាល ឆ្នាំ២០២០ នេះ ក្រុមបាល់ទាត់មកពីក្របខ័ណ្ឌ Premier League និង La Liga នៅតែធ្វើបានល្អដដែល ពោលគឺកំពុងបន្តដំណើរឆ្ពោះទៅកាន់វគ្គ ១៦ក្រុម ចុងក្រោយទាំង ៤ក្រុមតែម្ដង។
សម្រាប់ក្រុមមកពីអង់គ្លេស មានដូចជា ManCity , Chelsea, Liverpool និង Spurs ដោយឡែកក្រុមមកពីអេស៉្បាញមាន Valencia , AT.Madrid , Real Madrid និង Barcelona ហើយការចាប់ ឆ្នោតចាប់ គូប្រកួត នឹងធ្វើឡើងនៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៩ នៅទីក្រុង Nyon ប្រទេសស្វីស៕

- កម្សាន្ត២ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម២ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម៣ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍