សៀង ចន្ធា បំបែកកំណត់ត្រាអ្នកស៊ុតបញ្ចូលទីលឿនបំផុតរបស់កីឡាករឥណ្ឌូណេស៊ី នៅស៊ីហ្គេម
ភ្នំពេញ៖ កីឡាករ សៀង ចន្ធា បានបំបែកកំណត់ត្រាអ្នកស៊ុតបញ្ចូលទីលឿនបំផុត ដោយប្រើប្រាស់ពេលត្រឹមតែ ១៨វិនាទីក្រោយកញ្ចែរផ្លុំចាប់ផ្ដើមតង់ទីមួយ ក្នុងការប្រកួតរវាងកម្ពុជាអាយុក្រោម ២២ឆ្នាំ និង មីយ៉ាន់ម៉ាអាយុក្រោម២២ឆ្នាំ នៃព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣០ នៅប្រទេសហ្វីលីពីន វិញ្ញាសាបាល់ទាត់បុរស វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ កាលពីថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៩កន្លងទៅ។
លទ្ធផលការប្រកួតខាងលើ គឺ កម្ពុជា បានចាញ់មីយ៉ាន់ម៉ាដោយបាល់ប៉េណាល់ទី ៥-៤ បន្ទាប់ពីលទ្ធផលស្មើ ២-២ ក្នុង ៩០នាទី។
សៀង ចន្ធា បានបំបែកំណត់ត្រារបស់កីឡាករឥណ្ឌូណេស៊ី Patrich Wanggai ដែលបានស៊ុតបញ្ចូលទីទៅលើក្រុមសិង្ហបុរី ដោយប្រើប្រាស់ពេល ៤៤វិនាទី ក្រោយកញ្ចែរផ្លុំចាប់ផ្ដើមតង់ទីមួយ កាលពីស៊ីហ្គេមឆ្នាំ២០១១៕
សូមទស្សនាវីដេអូ៖

- កម្សាន្ត១ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម២ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម២ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍