Connect with us

កងទ័ពអវកាសអាមេរិក នឹងត្រូវបង្កើតឡើង ក្នុង ថវិកាបម្រុងជាង ៧០០ពាន់លានដុល្លារ នៅឆ្នាំ២០២០

វ៉ាស៊ីនតោន៖ សភាតំណាងរាស្ត្រសហរដ្ឋអាមេរិក នៅថ្ងៃពុធ ទី១១ ខែធ្នូ ឆ្នាំ២០១៩ បានអនុម័តលើសេចក្ដីព្រាងច្បាប់ ស្ដីពីថវិកាបម្រុងចំនួន ៧៣៨ពាន់លានដុល្លារសម្រាប់វិស័យការពារជាតិ រាប់បញ្ចូលទាំងការបង្កើតកងទ័ពអវកាសរបស់សហរដ្ឋអាមេរិក ដែលជាគំនិតផ្ដួចផ្ដើមរបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ។

សេចក្ដីព្រាងច្បាប់នេះ នឹងត្រូវបញ្ជូនបន្តទៅកាន់ព្រឹទ្ធសភាអាមេរិក ដើម្បីអនុម័តនៅចុងសប្ដាហ៍ក្រោយ។ ទន្ទឹមនេះ លោក ដូណាល់ ត្រាំ បានមានប្រសាសន៍ថា សេចក្ដីព្រាងច្បាប់នេះ នឹងចូលជាធរមានក្នុងពេលឆាប់ៗខាងមុខនេះ។

ទោះបីជាមានការគាំទ្រភាគច្រើនពីសំណាក់សមាជិកគណបក្សសាធារណរដ្ឋក៏ដោយ ក៏គណបក្សប្រជ ធិបតេយ្យ មានការជំទាស់ដាច់ខាត ចំពោះការបង្កើតកងទ័ពអវកាសនេះ។

សូមជម្រាបថា កងទ័ពអវកាស គឺជាបញ្ជាការដ្ឋានទី៦ ដែលស្ថិតនៅក្រោមកងទ័ពអាកាស នៃក្រសួងការពារជាតិអាមេរិក។ ថវិកាបម្រុងឆ្នាំ២០២០ សម្រាប់វិស័យការពារជាតិអាមេរិក បានកើនឡើងប្រហែល ២០ពាន់លានដុល្លារអាមេរិក ឬ ២,៨ភាគរយ។ ថវិកាទាំងនេះ នឹងត្រូវចំណាយលើនាយកដ្ឋានការពារជាតិ និងនាយកដ្ឋានកម្មវិធីសន្តិសុខថាមពលជាតិអាមេរិក ចំនួន ៦៥៨ ពាន់លានដុល្លារ, ចំណាយលើសង្គ្រាមនៅបរទេស ៧១,៥ពាន់លានដុល្លារ និង និងប្រើប្រាស់លើមូលនិធិបន្ទាន់ សម្រាប់ស្ដារឡើងវិញក្រោយគ្រោះធម្មជាតិ ចំនួន ៥,៣ពាន់លានដុល្លារ។ ការចំណាយលើកងទ័ព នឹងកើនដល់ ៣,១% ហើយមន្ត្រី អាចទទួលបានការឈប់សម្រាក ១២សប្ដាហ៍ដោយមានប្រាក់ខែ ដើម្បីជួបជុំគ្រួសារ៕

ប្រភព៖ Reuters

ប្រែសម្រួល៖ ចាន់ សោភ័ណ្ឌលាភ

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម