បញ្ហាកាន់តែស្មុគស្មាញហើយ ជាមួយនឹងស្នេហាត្រីកោណមួយ (កំណត់ត្រាស្នេហ៍)
ស្នេហាត្រីកោណ រវាងលោក វុឌ្ឍ មយូរ៉ា និងម៉ូលីកា គឺកាន់តែខ្លាំងឡើងៗហើយ ស្របពេលដែលភ្លើងប្រចណ្ឌកើតឡើងនោះ វុឌ្ឍ បែរជាខឹងក្រោធខ្លាំង និងបានចោទប្រកាន់ថា មយូរ៉ា ជានារីមិនល្អ ប៉ុន្តែបេះដូងរបស់គេ បានធ្លាក់ក្នុងអន្លង់ស្នេហ៍ មយូរ៉ា ដែលជាប្អូនស្រីអតីតគូដណ្តឹងរបស់ខ្លួន ដកចិត្តមិនរួចនោះទេ។
ចំណែក ម៉ូលីកា ដែលជាអតីតមិត្តស្រី កាលពី វុឌ្ឍ រៀននៅឯបរទេសនោះវិញ គឺបានតាម វុឌ្ឍ គ្រប់ពេល ដោយនាងបានព្យាយាមធ្វើយ៉ាងណា ត្រូវតែយកបេះដូងមនុស្សជាទីស្រលាញ់របស់ខ្លួនមកវិញឱ្យបាន ទោះជាត្រូវប្រើវិធីអ្វីក៏ដោយ។
ចាប់ពីពេលនេះតទៅ គ្រប់ឈុតឆាកគឺ ភ្លើងកំហឹងរបស់អ្នកទាំងបី កាន់តែឆេះឡើងទៅហើយ ស្របពេលដែលក្តីស្រលាញ់ និងចិត្តចង់ឈ្នះ ក៏កាន់តែកើនឡើងទ្វេដងផងដែរ។
ថាតើបញ្ហានេះ នឹងកើតឡើងកាន់តែធំប៉ុណ្ណា? តើមានវិធីសាស្ត្រអ្វី ទើបអាចដោះស្រាយស្នេហាត្រីកោណនេះបាន? សូមប្រិយមិត្តរង់ចាំតាមដានទស្សនាខ្សែភាពយន្តភាគខ្មែរ “កំណត់ត្រាស្នេហ៍” ទាំងអស់គ្នា នៅរៀងរាល់ថ្ងៃចន្ទ ដល់ថ្ងៃព្រហស្បតិ៍ ម៉ោង ៧យប់តទៅ នៅលើកញ្ចក់ទូរទស្សន៍ CTN និងមាន Live នៅលើ Facebook ផងដែរ៕
- អត្ថបទទាក់ទង :
- Featured

- កម្សាន្ត២ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម២ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម៣ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍