Connect with us

លោក Jose Mourinho ចង់ប៉ះជាមួយ Bayern Munich ម្ដងទៀត ក្រោយវគ្គ ១៦ក្រុមនៅ UCL

អង់គ្លេស៖ លោក Jose Mourinho សង្ឃឹមថា  Tottenham  Hotspur នឹងទទួលបានឱកាសមួយទៀត ដើម្បីប្រឈមមុខជាមួយ Bayern Munich នៅក្នុងការប្រកួតបន្ទាប់ពីវគ្គ ១៦ក្រុម នៅក្នុងក្របខ័ណ្ឌ Champions League ។

ក្រុមយក្ស Bundesliga បានកត់ត្រាជ័យជម្នះ ៣-១ លើ Spurs ក្នុងទីក្រុង Munich កាលពីថ្ងៃពុធ ដើម្បីបញ្ចប់យុទ្ធនាការដ៏ល្អឥតខ្ចោះមួយនៅក្នុងពូល B ។ ជ័យជម្នះនេះ បានកើតឡើងតែជាង ២ ខែប៉ុណ្ណោះ បន្ទាប់ពី Bayern បានលុតក្រុមមាន់ខ្នាយមាស ៧-២ នៅទីក្រុងឡុងដ៍ ប៉ុន្តែលោក Mourinho នៅតែទទូចចង់ប៉ះគូសត្រូវក្នុងពូលម្ដងទៀត នាវគ្គបន្ទាប់។

លោក បានប្រាប់សន្និសីទសារព័ត៌មានថា៖  « បំណងរបស់ខ្ញុំ គឺចង់សងសឹកវិញ តែយើងត្រូវឡើងទៅវគ្គមួយភាគបួន ឬវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ព្រោះយើងមិនអាចលេងជាមួយ Bayern នៅវគ្គ១៦ក្រុមចុងក្រោយបានទេ » ។

សូមបញ្ជាក់ផងដែរថា Spurs អាចនឹងត្រូវប៉ះជាមួយ Barcelona, Juventus, Paris St-Germain, Valencia ឬ RB Leipzig នៅវគ្គ ១៦ ក្រុមចុងក្រោយ ដោយការចាប់ឆ្នោតនៅថ្ងៃច័ន្ទ៕

    Loading...

    ពេញនិយម