Connect with us

នី រតនា នាំភរិយាដ៏ស្រស់ស្អាត មកធ្វើខួបកំណើតនៅក្រៅប្រទេស ខណៈកំពុងពពោះកូនដំបូង

អ្នកណាមិនរំភើប បើស្វាមី Surprise ថ្ងៃខួបបែបនេះ

ភ្នំពេញ៖ ម្ចាស់បទ “កូនក្រមុំបងគ្រាន់តែជាមនុស្សស្រីធម្មតា” កំពុងតែធ្វើឱ្យប្រិយមិត្តស្ញើចសរសើរថា ជាប្តីដ៏ល្អ ខណៈខ្លួន ត្រៀមធ្វើជាឪពុករបស់គេ ស្របពេលដែលភរិយាកំពុងពពោះនៅកូនដំបូងផងដែរ។

លោក នី រតនា ជាតារាចម្រៀងមួយរូប ដែលមានប្រជាប្រិយភាព ហើយក៏សម្បូរមន្តស្នេហ៍ ត្រូវបានប្រិយមិត្តជាច្រើនរបស់លោក បានលួចស្ញើចសរសើរដល់ លោក នី រតនា ថា ជាប្តីល្អ ទៅណាមកណា មិនដែលចោលភរិយានោះឡើយ សូម្បីតែចូលរួមការប្រគំតន្ត្រីក៏ដោយ ក៏លោកយកភរិយាទៅតាមជាមួយគ្នាដែរ។

ប៉ុន្តែថ្មីៗនេះ តារាចម្រៀងលោក នី រតនា បានធ្វើរឿងមួយដល់ភរិយារបស់ខ្លួនយ៉ាងភ្ញាក់ផ្អើល នៅពេលនាំភរិយាធ្វើដំណើរកម្សាន្តនៅក្រៅប្រទេស ក៏បាន Surprise ថ្ងៃខួបកំណើតភរិយា ពិតជាធ្វើឱ្យភរិយារបស់លោករំភើបឡើងស្រក់ទឹកភ្នែក នៅពេលស្វាមីបានធ្វើឱ្យភ្ញាក់ផ្អើលបែបនេះ។

កំពូលតារាចម្រៀងមុខស្រស់ នី រតនា ក៏នឹងក្លាយជាឪពុកគេឆាប់ៗនេះផងដែរ ខណៈភរិយារបស់លោក កំពុងពពោះជិតគ្រប់ខែ ត្រៀមទទួលសមាជិកថ្មី តែយើងមិនទាន់ដឹងថាជាកូនស្រី ឬ ប្រុសនៅឡើយ ស្របពេលលោក នី រតនា មិនបានបង្ហើបជាសាធារណៈឡើយ។ ក្នុងការធ្វើខួបកំណើតឱ្យភរិយានៅក្រៅប្រទេសនេះ ក៏មានហ្វេនរបស់លោកជាច្រើនលាន់មាត់ថា លោកពិតជាស្វាមីដ៏ល្អពិបាករកបានណាស់៕

សូមទស្សនាវីដេអូ៖

អត្ថបទ៖ ឡុង រតនា

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម