Connect with us

គេងដណ្តប់ភួយក្រាស់ អាចដោះស្រាយបញ្ហាគេងមិនលក់បាន

អ្នកដែលយប់ឡើង គេងមិនលក់ជាប្រចាំ អាចសាកល្បងវិធីសាស្ត្រនេះបាន

សង្គម៖ បច្ចុប្បន្នមនុស្សជាច្រើន មានបញ្ហាដំណេក ដែលពេលយប់តែងគេងមិនលក់ និង មានអារម្មណ៍ងងុយគេង អស់កម្លាំង និង មិនអាចប្រមូលផ្តុំអារម្មណ៍ធ្វើការបានល្អនៅពេលថ្ងៃ។ យោងតាមការធ្វើតេស្តលើមនុស្សជាច្រើន បានបង្ហាញថា ការប្រើភួយដណ្តប់ដែលមានកម្រាស់ក្រាស់ កំពុងទទួលបានការពេញនិយមជាខ្លាំង ព្រោះភួយដែលមានទម្ងន់ធ្ងន់ជាងភួយស្តើងៗធម្មតាគ្របលើខ្លួន អាចឱ្យខួរក្បាលបញ្ចេញអរម៉ូន ដែលវាជួយឱ្យអ្នកមានអារម្មណ៍ស្ងប់ល្អ និង កាត់បន្ថយសម្ពាធបាន។

ជាពិសេសចំពោះក្មេងដែលមានបញ្ហា ADHD និង Autism គឺពិតជាទទួលបានប្រសិទ្ធភាព ដែលឪពុកម្តាយពួកគេ តែងប្រើតិចនិកមួយនេះ ដើម្បីឱ្យអារម្មណ៍របស់ក្មេងស្ងប់ បន្ទាប់ពីចេញពីសាលា និង កំឡុងពេលដែលកំពុងទទួលការព្យាបាលពីគ្រូពេទ្យ សូម្បីតែទស្សនាវដ្តីអាមេរិកនៃការព្យាបាលដោយវិជ្ជាជីវៈ ក៏បានរកឃើញដែរថា សិស្សថ្នាក់មតេយ្យដែលបានប្រើប្រាស់វិធីសាស្ត្រដណ្តប់ភួយក្រាស់ អាចផ្តោតអារម្មណ៍នៅក្នុងថ្នាក់បានល្អផងដែរ៕

ប្រែសម្រួល៖ គង់ ចាន់ស្រីនុច

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម