Connect with us

ធ្លាប់ដឹងអត់? គ្រាប់បាល់ដែលត្រូវបានទាត់បញ្ចូលទីលឿនបំផុតក្នុងប្រវត្តិសាស្ត្រពិភពលោក ប្រើពេលតែ២វិនាទីប៉ុណ្ណោះ

ថ្មីៗនេះ កីឡាករ សៀង ចន្ធា របស់ក្រុម U22 កម្ពុជា បានទាត់បញ្ចូលទីទៅលើក្រុម U22 មីយ៉ាន់ម៉ា ដោយប្រើប្រាស់ថេរវេលាត្រឹមតែ ១៨វិនាទីប៉ុណ្ណោះ បន្ទាប់ពីអាជ្ញាកណ្ដាល ផ្លុំកញ្ចែរចាប់ផ្ដើមការប្រកួតតង់ទីមួយ។ គ្រាប់បាល់នេះ ធ្វើឱ្យ សៀង ចន្ធា ក្លាយជាម្ចាស់កំណត់ត្រាអ្នកទាត់បញ្ចូលទីលឿនបំផុត ក្នុងប្រវត្តិសាស្ត្ររបស់ព្រឹត្តិការណ៍កីឡាស៊ីហ្គេម។

បើក្រឡេកមកមើលគ្រាប់បាល់ដែលទាត់បញ្ចូលទីលឿនបំផុត ក្រោយកញ្ចែរតង់ទីមួយ ក្នុងប្រវត្តិសាស្ត្របាល់ទាត់នៅលើពិភពលោក គេត្រូវនិយាយពី ប្រវត្តិនៅឆ្នាំ២០០៩ ពេលដែលកីឡាករ Nawaf Al Abed របស់ក្លិបបាល់ទាត់ Al-Hilal ក្នុងលីគបាល់ទាត់អារ៉ាប៊ីសាអ៊ូឌីត ទាត់បញ្ចូលទីដោយប្រើប្រាស់ថេរវេលាត្រឹមតែ ២វិនាទីប៉ុណ្ណោះ។ Nawaf Al Abed បានទាត់សម្ដៅទីរបស់ក្លិប Al-Shoulla តែម្ដង បន្ទាប់ពីអាជ្ញាកណ្ដាល បានផ្លុំកញ្ចែរចាប់ផ្ដើមតង់ទីមួយ។

 

ទស្សនាវីដេអូ៖

    Loading...

    ពេញនិយម