Connect with us

ទម្លាប់ថែរក្សាសក់មិនត្រឹមត្រូវទាំងនេះ ជាមូលហេតុធ្វើឱ្យសក់ជ្រុះខ្ទេចអស់!

សក់ជ្រុះ អាចដោយសារសុខភាពស្បែកក្បាល តែពេលខ្លះ បើប្រើនូវផលិតផលច្រើនប្រភេទ ឧស្សាហ៍លេងម៉ូត ក៏អាចធ្វើឱ្យខូចសក់ ដូចជាបែកចុង ឬសក់ជំពាក់ចូលគ្នា នាំឱ្យសក់ជ្រុះ ហើយពេលយើងឈានចូលវ័យកាន់តែច្រើន សក់នឹងកាន់តែស្តើង។ អត្ថបទនេះ “Hello គ្រូពេទ្យ” នឹងប្រាប់ពីទម្លាប់ថែរក្សាសក់មិនត្រឹមត្រូវមួយចំនួន ដែលសុទ្ធសឹង នាំឱ្យសក់ខូច និងជ្រុះដោយមិនដឹងខ្លួន។

១- កក់សក់ញឹកពេក
ពិតណាស់ សក់ត្រូវតែកក់សម្អាតជាចាំបាច់ តែយោងទៅតាមអ្នកជំនាញសុខភាពសក់ជាច្រើន យើងចាំបាច់ត្រូវកក់សក់ ២-៣ថ្ងៃម្តងបានហើយ។ បើកក់ច្រើនពេក អាចប្រឈមបញ្ហាជ្រុះសក់ និងបាត់បង់ប្រេងធម្មជាតិដែលការពារសក់ ជួយឱ្យមានពន្លឺ មានសុខភាពល្អបាន។ ឯគ្នាយើងមានសក់ស្ងួតដោយការកក់សក់ច្រើន អាចបណ្តាលឱ្យសក់បាត់បង់ពណ៌ធម្មជាតិរបស់សក់យើងបាន។
បើយើងបានហាត់ប្រាណ និងបែកញើសច្រើននៅពេលថ្ងៃ នោះអាចសាកល្បងដោយការប្រើសាប៊ូកក់ស្ងួត និងប្រើសាប៊ូបន្ទន់សក់នៅពេលបន្ទាប់។

២- ហេតុផលចាំបាច់យើងត្រូវប្រើសាប៊ូបន្ទន់សក់
គួរប្រើសាប៊ូបន្ទន់ បន្ទាប់ពីកក់សក់រួច ដើម្បីចៀសវាងកុំឱ្យមានប្រេងនៅជាប់សក់។ គ្នាយើងត្រូវប្រើក្នុងកម្រិតតិច (ប៉ុនកាក់) ហើយលាបវានៅលើសក់។ បើចាំបាច់ អាចបង្កើនកម្រិតបាន ប៉ុន្តែកុំឲ្យលើស ១/៤ នៃទំហំកាក់ឱ្យសោះ។

៣- ប្រើសាប៊ូខុស
សារធាតុគីមីក្នុងសាប៊ូ មិនត្រូវបានបង្ហាញថា មានគ្រោះថ្នាក់ធ្ងន់ធ្ងរដល់សុខភាពក៏ពិតមែន ប៉ុន្តែត្រូវបានគេរកឃើញថា អាចបណ្តាលឱ្យស្ងួតសក់ ស្បែក និងស្បែកក្បាល ឬហើរពណ៌សក់បាន។ បើសក់យើងមានរមួលចូលគ្នា ស្ងួត ឬបែកចុង យើងអាចសាកល្បងប្រើសាប៊ូ គ្មានជាតិស៊ុលហ្វាត ដោយសារសាប៊ូប្រភេទនេះ អាចសម្អាតសក់ឱ្យស្អាតល្អបាន។ សំខាន់ គឺវាមិនមានពពុះច្រើនដូចសាប៊ូធម្មតាទេ។

៤- ប្រើសាប៊ូបន្ទន់សក់កម្រិតខ្លាំងពេក
ការប្រើសាប៊ូបន្ទន់សក់មានកម្រិតខ្លាំង អាចធ្វើឱ្យសក់ស្ងួត ខូច ឬបែកចុងបាន។ ត្រូវថែរក្សាសក់ ដោយលាបប្រេងសក់ឱ្យបានយ៉ាងហោចមួយដងក្នុងមួយសប្តាហ៍។ ត្រូវព្យាយាមថែរក្សាសក់ ពេលនោះយើងនឹងបានឃើញពីលទ្ធផលប្រសើរឡើងមិនខាន។

៥- ប្រើសាប៊ូកក់សក់ និងសាប៊ូបន្ទន់សក់តែមួយតាំងពីវ័យជំទង់
ស្រដៀងគ្នា និងទម្លាប់ហាត់ប្រាណ បើយើងទម្លាប់ប្រើសាប៊ូកក់សក់ និងសាប៊ូបន្ទន់សក់ នោះវា នឹងជួយសំអាតសក់យើងគ្មានកាកសំណល់អ្វីនោះឡើយ។
យើងក៏អាចប្រើសាប៊ូមានរូបមន្តខុសៗគ្នា ដោយអាស្រ័យលើសុខភាពសក់។ បើស្ងួតអាចប្រើសាប៊ូបន្ទន់ បើមានអារម្មណ៍ថាសក់ខ្សោយ អាចប្រើសាប៊ូសារធាតុគីមីតិច។ សក់យើងមានសភាពកន្តាញ់ អាចប្រើសាប៊ូផ្តល់សំណើមក៏បាន៕

ប្រភព៖ Hellokrupet

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម

WP2Social Auto Publish Powered By : XYZScripts.com