កូនស្រី អ្នកនាង យុគ ចិន្តា កាន់តែពេញវ័យក្រមុំ កាន់តែស្រស់ស្អាត
អនាគតថៅកែ “អម” ពិតជាស្រស់ស្អាតមិនចាញ់ម្តាយនោះឡើយ
ភ្នំពេញ៖ ពិធីការនីដ៏ឆ្នើមប្រចាំស្ថានីយទូរទស្សន៍ CTN ហើយក៏ជាពិធីការនីជើងចាស់មួយរូប ដែលទស្សនិកជនរាប់ម៉ឺននាក់បានស្គាល់នូវវោហាសព្ទដ៏ឆ្នើមរបស់គាត់ ក្នុងការនិយាយជាពិធីការនី ព្រមទាំងទឹកដមសំឡេង គឺគាត់បត់បែនបានគ្រប់យ៉ាង មិនត្រឹមតែកម្មវិធីការប្រគំតន្ត្រីនោះទេ សូម្បីតែកម្មវិធីហ្គេមកម្សាន្ត ក៏គាត់អាចធ្វើបានដែរ។
អ្នកនាង យុគ ចិន្តា បានបង្ហោះរូបជាច្រើនសន្លឹកជាមួយកូនស្រីដ៏ស្រស់ស្អាត ដែលអនាគតជាម្ចាស់ហាងកាត់ដេរ “អម” ផងដែរ។ យើងសង្កេតឃើញថា កូនស្រីរបស់អ្នកនាង យុគ ចិន្តា គឺពេញវ័យក្រមុំហើយខ្ពស់ប៉ិនម្តាយតែម្តង ក៏មិនចាញ់សម្រស់ម្តាយនោះដែរ សូម្បីសំឡេងច្រៀងម្តងៗ ក៏ពីរោះថែមទៀត។
អ្នកនាង យុគ ចិន្តា ក៏បានបង្ហោះថាយ៉ាងចាក់ដោតអារម្មណ៍កូនស្រី កាលពីថ្ងៃទី១០ ខែធ្នូ ដូច្នេះថា “ទិវាសិទិ្ធមនុស្សអន្តរជាតិ ១០ ធ្នូ ២០១៩
ថ្ងៃនេះ ម្ដាយពាក់បូឱ្យកូនថៅកែអម ថ្ងៃអនាគតទៅមុខបន្តទៀត ម្ដាយសង្ឃឹមថានឹងបានពាក់មកុដ ឱ្យកូនវិញម្ដង!”។
ទស្សនិកជនពេលនេះបានស្គាល់អនាគតថៅកែ “អម” ហើយដែលជាកូនស្រីតែមួយគត់របស់អ្នកនាង យុគ ចិន្តា ដែលស្រឡាញ់ស្មើនឹងជីវិត។
ចំពោះការងាររបស់អ្នកនាង យុគ ចិន្តា ក៏មានភាពមមាញឹកជាច្រើន ទាំងជំនញ និងអាជីពជាពិធីការី ដែលសព្វថ្ងៃនេះ ជាពិធីក្នុងកម្មវិធី “សោភណ្ឌតន្ត្រី” និងកម្មវិធីហ្គេមកម្សាន្តរបស់ ស្ថានីទូរទស្សន៍ MYTV ផងដែរ៕
អត្ថបទ៖ ឡុង រតនា
- អត្ថបទទាក់ទង :
- Featured

- កម្សាន្ត២ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម២ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម៣ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍