Connect with us

ម៉ាស៊ីន PSP និង Nintendo ដ៏ល្បីល្បាញ នឹងត្រូវផលិតនៅក្នុងប្រទេសកម្ពុជា ដើម្បីលក់ទៅកាន់ទីផ្សារពិភពលោក

អរគុណជប៉ុន ដែលមកបើករោងចក្រផលិតឧបករណ៍ហ្គេមដ៏ល្បីល្បាញរបស់ខ្លួន នៅកម្ពុជា

ភ្នំពេញ៖ យោងតាមទំព័រហ្វេសប៊ុកផ្លូវការរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា កាលពីថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៩ បានឱ្យដឹងថា ក្រុមហ៊ុនរបស់ប្រទេសជប៉ុន គ្រោងនឹងផលិតឧបករណ៍ហ្គេមកម្សាន្ត PSP និង Nintendo ដើម្បីធ្វើការចែកចាយលក់ទៅកាន់ទីផ្សារពិភពលោក។

PSP ជាឧបករណ៍សម្រាប់លេងហ្គេមកម្សាន្ត ដែលងាយស្រួលចល័តតាមខ្លួន និងមានការពេញនិយមខ្លាំងពីសំណាក់អ្នកលេងទូទាំងពិភពលោក។ ដោយឡែក មិនខុសគ្នាពី PSP ឧបករណ៍ Nintindo ក៏ទើបតែចេញនូវប្រភេទ Nintendo Switch ដែលចេញកាលពីឆ្នាំ២០១៧ ហើយជាប្រភេទឧបករណ៍ដែលសម្រាប់លេងក្នុងផ្ទះ ឬ ក៏អាចយកតាមខ្លួនក៏បាន។

ការប្រកាសពីគម្រោងផលិតឧបករណ៍ហ្គេមកម្សាន្ត PSP និង Nintendo នៅកម្ពុជានេះ ធ្វើឡើងក្នុងជំនួបពិភាក្សា រវាងសម្ដេច ហ៊ុន សែន ជាមួយតំណាងក្រុមហ៊ុន មីនីបៀ នៃប្រទេសជប៉ុន កាលពីពេលថ្មីៗនេះ។

ក្រុមហ៊ុន មីនីបៀ បាន និងកំពុងវិនិយោគជាមួយទំនុកចិត្តខ្ពស់លើទឹកប្រាក់ប្រមាណ ៤០០លានដុល្លារអាមេរិក នៅកម្ពុជា ដែលបានផ្ដល់ការងារដល់កម្មករជាង ៧ពាន់នាក់ ហើយចំនួននេះ នឹងកើនរហូតដល់ ២ម៉ឺននាក់ ក្នុងពេលឆាប់ៗខាងមុខ នៅពេលចាប់ផ្ដើមផលិតឧបករណ៍ហ្គេមកម្សាន្ត PSP និង Nintendo នៅកម្ពុជា។

សម្ដេចតេជោ បានបន្ថែមទៀតថា រាល់នូវផលិតផល ដែលបានផលិតនៅប្រទេសខ្មែរ គឺមានគុណភាពកម្រិតអន្តរជាតិ ដែលមានស្លាកយីហោដាក់ថា “ផលិតនៅកម្ពុជា (Made in Cambodia)” ដែលកំពុងទាក់ទាញក្រុមហ៊ុនធំៗជាច្រើនក្នុងការមកវិនិយោគនៅក្នុងប្រទេសកម្ពុជា៕

អត្ថបទ៖ ចាន់ សោភ័ណ្ឌលាភ

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម