ជិតដល់ថ្ងៃខួបកំណើត សុខ ពិសី ទៀតហើយ ខណៈវ័យកាន់តែច្រើន នៅមិនទាន់មានដំណឹងល្អនៅឡើយ
លែង Surprise ដល់ផ្ទះម៉ង អ្នកណាមិនសប្បាយចិត្ត
ភ្នំពេញ៖ ចុងឆ្នាំ២០១៩នេះ ប្រិយមិត្តបានឃើញថាតារាចម្រៀង តារាសម្តែង ជាច្រើនបានចូលរោងការ ព្រោងព្រៀត ប៉ុន្តែក៏នៅមានតារាមួយចំនួនមិនទាន់មានដំណឹងល្អនៅឡើយនោះទេ។
កាលពីម្សិលមិញ ក៏ឃើញមានតារាចម្រៀង តារាសម្តែង ត្រូវបានហ្វេនគាំទ្ររបស់ខ្លួន Surprise ដល់កន្លែងកម្មវិធីប្រគំតន្ត្រី និងផ្ទះតែម្តងក្នុងនោះមាន លោក អេឡិច ចាន់ត្រា និងកញ្ញា សុខ ពីសី។
ថ្ងៃនេះក៏នៅមានហ្វេនគាំទ្ររបស់កញ្ញា សុខ ពិសី បានធ្វើរឿងមួយឱ្យកញ្ញា សុខ ពិសី ស្ទើរគាំងបេះដូង ដោយលួច Surprise នំខួបកំណើតដល់ផ្ទះរបស់កញ្ញាតែម្តង វាពិតជារំភើបណាស់សម្រាប់កញ្ញា ដែលមានហ្វេនជាច្រើនបន្តគាំទ្រ ស្រឡាញ់រូបគាត់ ហើយបានធ្វើពិធីខួបកំណើតឱ្យរូបគាត់ថែមទៀត ទោះមិនទាន់ដល់ថ្ងៃក៏ដោយ ហើយវាមិនធំសម្រាប់រូបគាត់ក៏ដោយ ប៉ុន្តែកញ្ញា សុខ ពិសី ពិតជារីករាយរកអ្វីប្រៀបពុំបាននោះឡើយ។
ចំពោះការងាររបស់កញ្ញា សុខ ពិសី កំពុងតែត្រៀមចេញនៅបទចម្រៀងថ្មីៗបន្ថែមទៀត ដើម្បីតម្រូវចិត្តមិត្តយុវវ័យ ដែលនិយមស្តាប់នៅសម្លេងរបស់កញ្ញា។ កញ្ញា សុខ ពិសី ត្រូវបានហ្វេនជាច្រើននាំគ្នាខ្សឹបតៗគ្នាថា តើពេលណាបាន Idol មានដំណឹងល្អ ព្រោះគេចូលរោងការអស់ហើយ តែជាយ៉ាងណាក៏មិនទាន់មានការបញ្ជាក់ពីកញ្ញា សុខ ពិសី នោះឡើយ៕
អត្ថបទ៖ ឡុង រតនា
- អត្ថបទទាក់ទង :
- Featured

- កម្សាន្ត២ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម៣ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម៣ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍