Connect with us

អាជ្ញាធរ កំពុងបញ្ឈប់ការលក់ភេសជ្ជៈផ្អែមនៅតាមសាលារៀន នៅភ្នំពេញ

ដំណឹងល្អសម្រាប់អាណាព្យាបាល!

ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ បានប្រកាសពីផែនការថ្មី ដើម្បីកាត់បន្ថយការប្រើប្រាស់ភេសជ្ជៈផ្អែម នៅតាមសាលារៀននានា ក្នុងរាជធានីភ្នំពេញ ដោយមានការគាំទ្រជាថ្មីពីបណ្តាញទីក្រុងទូទាំងពិភពលោក។

រដ្ឋបាលរាជធានីភ្នំពេញ បានបង្ហោះនៅលើបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុក នៅព្រឹកថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៩ នេះ ថា ភេសជ្ជៈផ្អែម អាចបណ្ដាលឱ្យអ្នកឈឺបាន ដូចជា ជំងឺបេះដូង ជំងឺទឹកនោមផ្អែម និង ពុកធ្មេញ ជាដើម។ តាមរយៈការគាំទ្រពីបណ្ដាញទីក្រុងទូទាំងពិភពលោក Bloomberg Philanthropies ក្នុងភាពជាដៃគូជាមួយអង្គការសុខភាពពិភពលោក និងអង្គការ Vital Strategies រាជធានីភ្នំពេញ នឹងកាត់បន្ថយការទទួលទានភេសជ្ជៈផ្អែមនៅតាមសាលារៀន ដែលជាផ្នែកមួយនៃភាពជាដៃគូ ដើម្បីសុខុមាលភាពទីក្រុងដែលជាបណ្ដាញពិភពលោកដ៏ល្បីល្បាញនៃទីក្រុងចំនួន ៧០ ដែលប្ដេជ្ញាសង្គ្រោះជីវិត ដោយការទប់ស្កាត់ជំងឺមិនឆ្លង (ដូចជាជំងឺមហារីក ឬ ជំងឺទឹកនោមផ្អែម) និងរបួស។

សូមជម្រាបថា ភាពជាដៃគូ ដើម្បីសុខុមាលភាពទីក្រុង កំពុងពង្រីកខ្លួនពី ៥៤ទីក្រុងទៅ ៧០ទីក្រុង ដោយមានប្រជាពលរដ្ឋប្រមាណច្រើនជាង ៣០០លាននាក់ នៅជុំវិញពិភពលោក៕

 

អត្ថបទ៖ ចាន់ សោភ័ណ្ឌលាភ

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម