Connect with us

ក្លិបមកពី Premier League ៣ ឡើងទៅលេងវគ្គ ៣២ក្រុមចុងក្រោយ UEFA Europa League

អង់គ្លេស៖ ក្លិបមកពីលីហ្គ Premier League ៣ ក្រុមដែលបានប្រកួតជម្រុះក្នុងពូលរៀងៗខ្លួន រួមមាន Arsenal , Manchester United និង Wolves សុទ្ធតែមានកៅអី ទៅលេងវគ្គ ៣២ក្រុមចុងក្រោយស​សម្រាប់ពាន UEFA Europa League។

Arsenal ឈរលេខ១ ក្នុងពូល F  មាន១១ពិន្ទុ ក្រោយ៦ប្រកួត,  Wolves ឈរលេខ២ ក្នុងពូល K  មាន១៣ពិន្ទុ ក្រោយ៦ប្រកួត ដោយឡែក ManUtd វិញមាន ១៣ពិន្ទុដែរ ហើយឈរលេខ១ ក្នុងពូល L។

ការចាប់ឆ្នោតវគ្គ ៣២ក្រុម ចុងក្រោយនឹងធ្វើឡើងនៅថ្ងៃចន្ទ ទី១៦ ខែធ្នូ នៅទីស្នាក់ការកណ្ដាល UEFA ស្ថិតក្នុងទីក្រុង Nyon ប្រទេសស្វីស។ ក្រុមដែលនៅលើកំពូលតារាង មានន័យថា ពួកគេនឹងជៀសផុតពីការចាប់ឆ្នោតប៉ះ Benfica, Ajax និង Inter Milan ក្នុងលទ្ធផល ៣២ប្រកួតចុងក្រោយកាលពីថ្ងៃចន្ទ។

សូមបញ្ជាក់ផងថា នៅវគ្គ៣២ក្រុមនេះដែរ ក្នុងមកពីប្រទេសអង់គ្លេសតែមួយ នឹងមិនប៉ះគ្នានោះទេ ដូចជា Manchester United មិនប៉ះ Arsenal ឬ Wolves មិនប៉ះ ManUtd ជាដើម៕

    Loading...

    ពេញនិយម