Connect with us

Ronaldo ថា ចង់ជួប Real Madrid នៅវគ្គផ្ដាច់ព្រ័ត្រ Champions League

អ៊ីតាលី៖  តារាឆ្នើមរបស់ក្រុមសេះបង្កង់ Juventus កីឡាករ Cristiano Ronaldo មិនចង់ជួបជាមួយអតីតក្លិប Real Madrid នៅ Champions League ទេ រហូតដល់វគ្គផ្តាច់ព្រ័ត្រ នៅប្រទេសតួកគី ក្នុងខែឧសភា។

ក្រុមយក្ស Serie A បានឈានទៅវគ្គ ១៦ ក្រុមចុងក្រោយនៃការប្រកួតពានធំនៅអ៊ឺរ៉ុប ក្នុងនាមជាក្រុមនៅកំពូលតារាង ហើយក្រុមរបស់លោក Maurizio Sarri អាចនឹងប្រឈមមុខជាមួយ Real Madrid ក្នុងវគ្គនេះ បន្ទាប់ពីក្រុមយក្ស LaLiga បានបញ្ចប់នៅលេខ២ ក្នុងពូល ។

 

ទោះយ៉ាង Ronaldo ដែលបានផ្លាស់ពី Bernabeu ទៅអ៊ីតាលីនៅរដូវក្តៅឆ្នាំ ២០១៨ ក៏មិនចង់ប៉ះអតីតមិត្តរួមត្រឹមវគ្គ ១៦ក្រុមនេះទេ។ លោក បានប្រាប់ទូរទស្សន៍ Sky Sports ថា៖ « Real Madrid គឺជាក្រុមអស្ចារ្យមួយ ប៉ុន្តែ ខ្ញុំចង់ជួបពួកគេនៅពេលក្រោយ។ ខ្ញុំចង់ជួបពួកគេ នៅវគ្គផ្តាច់ព្រ័ត្រ» ។

សូមបញ្ជាក់ផងថា ការចាប់ឆ្នោតវគ្គ ១៦ក្រុមចុងក្រោយនៃក្របខ័ណ្ឌ Champions League នឹងធ្វើឡើងនៅទីក្រុង Nyon ប្រទេសស្វីសនៅថ្ងៃចន្ទសប្តាហ៍ក្រោយ៕

    Loading...

    ពេញនិយម