Connect with us

Solskjaer លើកឡើងថា លោកត្រៀមខ្លួនរួចជាស្រេចក្នុងការឈានជើងចូលទីផ្សារដោះដូរកីឡាករ នៅខែមករា

អង់គ្លេស៖ លោក Ole Gunnar Solskjaer គ្រូបង្វឹករបស់ក្រុមបិសាចក្រហម Manchester United បានលើកឡើងថា លោក បានត្រៀមខ្លួនរួចជាស្រេច ក្នុងការឈានជើងចូលទីផ្សារដោះដូរកីឡាករ នៅខែមករាខាងមុខនេះ។

ក្រោយយកឈ្នះលើក្រុម Tottenham និង Manchester City ២-១ ជាប់គ្នាតាមរយៈគ្មានកីឡាករល្អ ១០០លានដុល្លារ, ពេលនេះ តារាទើបរះវ័យក្មេង Mason Greenwood បានស៊ុតបាល់បញ្ចូលទីយ៉ាងអស្ចារ្យលើក្រុម AZ ដើម្បីឡើងឈរកំពូលតារាងក្នុងពូល សម្រាប់វគ្គជម្រុះ Europa League របស់ពួកគេ។

លោក Solskjaer  បាននិយាយនៅក្នុងសន្និសីទសារព័ត៌មាន ក្រោយការប្រកួតថា៖ «យើងកំពុងសម្លឹងមើលការពង្រឹងនៅក្នុងមុខតំណែងជាច្រើន។ ប្រសិនបើអ្នកក្រឡេកមើលក្រុមរបស់យើង បើប្រៀបធៀបទៅនឹងក្រុមផ្សេងទៀត យើងនឹងអាចឈានដល់ពួកគេ ប៉ុន្តែយើងនៅតែត្រូវការកីឡាករពីរ ឬបីនាក់ ដើម្បីមានចំនួនកីឡាករគ្រប់គ្រាន់ ដើម្បីប្រកួតប្រជែងរដូវកាលដ៏វែងមួយ។ ដូច្នេះ អ្នកនឹងឃើញអ្វីដែលយើងចុះហត្ថលេខា»។

Solskjaer បានដាក់ Mason Greenwood និងថ្នាលយុវវ័យជាច្រើនរូបទៀតដែលធ្វើឱ្យអ្នកគាំទ្រក្រុមបិសាចក្រហម រីករាយជាមួយនឹងលទ្ធផលប៉ុន្មានប្រកួតចុងក្រោយនេះ។ ប៉ុន្តែ គាត់ចង់ធ្វើឱ្យកូនក្រុមវ័យក្មេងរបស់គាត់មានទម្រង់កាន់តែស៊ីជម្រៅគ្នា ហើយអាចដើរតួក្នុងកំឡុងពេលពាក់កណ្តាលរដូវកាល៕

    Loading...

    ពេញនិយម