Connect with us

សមាជិកថ្មីបឹងកេត សៀង ចន្ធា ជាកីឡាករកម្ពុជាម្នាក់គត់ ជាប់ក្នុងបញ្ជីកីឡាករល្អទាំង១១ នៅស៊ីហ្គេម

អបអរសាទរផង!

ហ្វីលីពីន៖ ព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣០ បានបិទបញ្ចប់ កាលពីថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៩ ខណៈអ្នករៀបចំ បានបញ្ចេញបញ្ជីឈ្មោះកីឡាករល្អទាំង១១នាក់ លើវិញ្ញាសាបាល់ទាត់បុរស អាយុក្រោម២២ឆ្នាំ។ ក្នុងនោះ កម្ពុជា មានកីឡាករ សៀង ចន្ធា តែម្នាក់ប៉ុណ្ណោះ ដែលបានជាប់នៅក្នុងបញ្ជីនេះ ហើយរូបគេ ក៏កីឡាករវ័យក្មេងជាងគេផងដែរ។

សៀង ចន្ធា ក្នុងវ័យទើបតែ ១៧ឆ្នាំ បានជាប់ក្នុងបញ្ជីកីឡាករល្អទាំង១១នាក់ នៅក្នុងតំបន់បម្រើ រួមជាមួយកីឡាករផ្សេងៗ នៃក្រុម U22 វៀតណាម និង ឥណ្ឌូណេស៊ី។ សៀង ចន្ធា គឺជាម្ចាស់កំណត់ត្រា អ្នកស៊ុតបញ្ចូលទីលឿនបំផុតក្នុងប្រវត្តិសាស្ត្រព្រឹត្តិការណ៍ស៊ីហ្គេម រយៈពេល ៦០ឆ្នាំលើវិញ្ញាសាបាល់ទាត់បុរស ដោយទាត់បញ្ចូលទីរបស់ក្រុមមីយ៉ាន់ម៉ា ក្នុងថេរវេលា ១៨វិនាទី។

យុវជនសាលាបាល់ទាត់ជាតិបាទីខាងលើ ក៏ទើបតែប្រកាសជាផ្លូវការ ពីការចូលរួមជាមួយក្លិបបាល់ទាត់អាជីព បឹងកេត នៅលីគកំពូលកម្ពុជា កាលពីយប់ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៩កន្លងទៅ បន្ទាប់ពីបង្ហាញសមត្ថភាពដ៏អស្ចារ្យនៅស៊ីហ្គេមប្រទេសហ្វីលីពីន។

សូមជម្រាបថា កីឡាករល្អទាំង១១នាក់ មានកីឡាករមីយ៉ាន់ម៉ា ចំនួន ២នាក់ (អ្នកចាំទី ១នាក់ និង ខ្សែបម្រើ ១នាក់) កីឡាករវៀតណាម ចំនួន ៤នាក់ (ខ្សែការពារ ១នាក់ ខ្សែបម្រើ ១នាក់ និងខ្សែប្រយុទ្ធ ២នាក់) កីឡាករឥណ្ឌូណេស៊ី ៣នាក់ (ខ្សែការពារ ១នាក់ ខ្សែបម្រើ ១នាក់ និងខ្សែប្រយុទ្ធ ១នាក់) និងកីឡាករកម្ពុជា ១នាក់ (សៀង ចន្ធា)៕

អ្នកចាំទីល្អ

្សែការពារល្អ

ខ្សែបម្រើល្អ

ខ្សែប្រយុទ្ធល្អ

ប្រភព៖ Sea Games

អត្ថបទ៖ ចាន់ សោភ័ណ្ឌលាភ

    Loading...

    ពេញនិយម