បទ “នឹកនា” របស់តារាចម្រៀង ដាភ្លេង ចេញ MV ឡើងកប់ស៊េរីតែម្តង
ដឹងថាគេនឹកអត់ វិលមកវិញបានទេ បងនៅចាំអូន
ភ្នំពេញ៖ ប្រិយមិត្តដែលបានស្តាប់នូវបទចម្រៀង “នឹកនា” របស់កញ្ញា បាន មុន្នីល័ក្ខ រួចមក ពិតជាបានយល់ពីអត្ថន័យនៃបទចម្រៀង ដែលពោរពេញដោយមនោសញ្ចេតនាស៊ីជម្រៅសម្រាប់មិត្តយុវវ័យ អមជាមួយទឹកដមសំឡេងរបស់តារាចម្រៀង រឹតតែពីរោះកប់ស៊េរីតែម្តង។
បន្ទាប់ពីកញ្ញា បាន មុន្នីល័ក្ខ ចេញ MV បទចម្រៀង “នឹកនា” រួចមក ស្រាប់តែលោក ដាភ្លេង ដែលជាតារាចម្រៀងប្រុសដែលមានមនោញ្ចេតនាខ្ពស់ សំឡេងក្រអួន ក៏បានចេញ MV បទចម្រៀង “នឹកនា” ដូចគ្នាផងដែរ ដើម្បីសងទៅខាងស្រី ដោយចង់បង្ហាញថា “តួប្រុសកំពុងនឹកដល់ម្នាក់នោះ តែមិនដឹងថាគេនៅទីណានោះឡើយ វិលមករកបងវិញបានទេ ក្តីសុខរបស់យើងមិនស្ថិតលើអ្នកផ្សេងនោះឡើយ” ។ គ្រាន់តែអត្ថន័យ ក៏បានចាក់ដោតអារម្មណ៍យុវវ័យខ្លាំងណាស់ ចុះទម្រាំបានទស្សនា MV ដឹងតែស្រក់ទឹកភ្នែក។
MV បទចម្រៀង “នឹកនា” របស់លោក ដាភ្លេង ត្រូវបានដឹកនាំសម្តែងដោយផលិតករវ័យក្មេងគឺ លោក រិទ្ធ អូមេហ្គា (Rith Omega) គ្រប់ប្លង់គឺពិតជាល្អឥតខ្ចោះ។ នេះជាស្នាដៃមួយថ្មីមួយរបស់លោក រិទ្ធ អូមេហ្គា (Rith Omega) ផងដែរ។
តារាចម្រៀងប្រុសម្នាក់នេះ ក៏កំពុងផលិតបទចម្រៀងថ្មីៗបន្ថែមទៀត ដែលរៀបចំដោយលោក រិទ្ធ អូមេហ្គា (Rith Omega) ក្រោយបទចម្រៀងនេះ ទទួលបានជោគជ័យសម្រាប់លោក ដាភ្លេង៕
សូមទស្សនាវីដេអូ៖
អតថ្ថបទ៖ ឡុង រតនា
- អត្ថបទទាក់ទង :
- Featured

- កម្សាន្ត១ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម២ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម២ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍