Connect with us

Liverpool កំពុងពិភាក្សាជាមួយក្លិប Salzburg ដើម្បីនាំយកកីឡាករជប៉ុន Minamino

អង់គ្លេស៖ ក្រុមហង្សក្រហម Liverpool កំពុងចរចារ ដើម្បីចុះហត្ថលេខាលើកីឡាករអាស៊ី Takumi Minamino របស់ក្រុម Red Bull Salzburg នៅក្នុងខែមករា។

កីឡាករវ័យ ២៤ឆ្នាំរូបនេះ មានតម្លៃផ្ដាច់កុងត្រាត្រឹមតែ ៧.២៥ លានផោន ក្នុងកិច្ចសន្យារបស់គាត់ដែលជាផលល្អដល់ក្លិបមួយចំនួននៅ Premier League, Bundesliga និង Serie A ។ ប៉ុន្តែក្លិប Salzburg  ត្រូវបានក្លិបទាំងសងខាងចរចាគ្នាទុកមុន ហើយបើជាប់តេស្តសុខភាព រូបគេនឹងក្លាយជាកីឡាករ Liverpool នៅថ្ងៃទី១ ខែមករា តែម្ដង។

លោក Christophe Freund នាយកផ្នែកកីឡារបស់ក្រុម Salzburg បាននិយាយនៅថ្ងៃព្រហស្បតិ៍នេះថា៖ «ខ្ញុំអាចបញ្ជាក់បានថា បច្ចុប្បន្ននេះ មានការពិភាក្សាជាមួយក្រុមហង្សក្រហម Liverpool ។ វាជាកិត្តិយសមួយដែលក្លិបចាប់អារម្មណ៍លើកីឡាកររបស់យើង»។

ខ្សែបម្រើប្រយុទ្ធអន្តរជាតិជប៉ុនរូបនេះ បានធ្វើឱ្យក្រុមហង្សក្រហម Liverpool មានការចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះក្នុងការប្រកួតជម្រុះតាមពូលទាំង ២លើកនៃរដូវកាលនេះ តាមរយៈការស៊ុតបាល់បញ្ចូលទីនៅឯ Anfield ៕

    Loading...

    ពេញនិយម