Connect with us

ព្យាករណ៍៖ Arsenal ទល់នឹង Man City ក្រុមមួយណា នឹងបាន៣ពិន្ទុ នៅចុងសប្ដាហ៍នេះ?

Man City ទើបតែចាញ់ Man Utd អ៊ីចឹងពួកគេ ព្រមឱ្យបាត់បង់៣ពិន្ទុទៀតដែរ?

អង់គ្លេស៖ ចុងសប្ដាហ៍នេះ ការប្រកួតក្របខណ្ឌ English Premier League (EPL) នឹងឈានដល់សប្ដាហ៍ទី១៧ហើយ។ ក្រុមម្ចាស់ផ្ទះ Arsenal នឹងទទួលស្វាគមន៍ក្រុមភ្ញៀវ Manchester City នៅម៉ោង១១:៣០នាទី យប់ថ្ងៃអាទិត្យ ទី១៥ ខែធ្នូ ឆ្នាំ២០១៩ (ម៉ោងនៅកម្ពុជា)។

ការប្រកួតសប្ដាហ៍ទី១៦ របស់ក្រុមទាំងពីរ៖

-West Ham ១-៣ Arsenal
-Manchester City ១-២ Manchester United

ចំណាត់ថ្នាក់ក្នុងតារាង EPL នៅសប្ដាហ៍ទី១៦៖

-Arsenal ឈរលេខ៩ (២២ពិន្ទុ)
-Manchester City ឈរលេខ៣ (៣២ពិន្ទុ)

កីឡាករដែលអាចជាប់ជម្រើស១១នាក់ដំបូង៖

-Arsenal (អ្នកចាំទី៖ Leno; ខ្សែការពារ៖ Maitland-Niles, Sokratis, Chambers, Kolasinac; ខ្សែបម្រើការពារ៖ Torreira, Guendouzi; ខ្សែបម្រើប្រយុទ្ធ៖ Pepe, Ozil, Martinelli; ខ្សែប្រយុទ្ធ៖ Aubameyang)។
-Manchester City (អ្នកចាំទី៖ Ederson; ខ្សែការពារ៖ Walker, Otamendi, Fernandinho, Zinchenko; ខ្សែបម្រើ៖ Gundogan, Rodri, De Bruyne; ខ្សែប្រយុទ្ធ៖ Bernardo Silva, Gabriel Jesus, Sterling) ។

កីឡាករអវត្តមាន៖

-Arsenal៖ Dani Ceballos, Holding, Xhaka និង Tierney ។ មិនទាន់ច្បាស់៖ Bellerin និង Pepe ។
-Manchester City៖ Sane, Laporte, Aguero, Stones ។ មិនទាន់ច្បាស់៖ David Silva និង Ederson ។

Arsenal បានវាយបកយក៣គ្រាប់មកវិញ តាមពីក្រោយ West Ham ក្នុងការប្រកួតសប្ដាហ៍ទី១៦ បន្ទាប់ពីត្រូវបានក្រុមម្ចាស់ផ្ទះ នាំមុខមុន១គ្រាប់ ក៏ប៉ុន្តែ ជ័យជម្នះរបស់ក្រុមកាំភ្លើងធំ ស្របពេលក្រុមញញួរធំ West Ham កំពុងប្រឈមមុខនឹងការធ្លាក់ទម្រង់នៅប៉ុន្មានប្រកួតចុងក្រោយនេះ។ ចំណែក Man City មិនទាន់មានទម្រង់ល្អនៅឡើយ ប៉ុន្តែពួកគេ អាចឆក់ឱកាសពេល Arsenal កំពុងមានភាពចន្លោះប្រហោងនៅប្រព័ន្ធការពារ។

ប្រវត្តិជួបគ្នា ៥លើកចុងក្រោយ៖

-Man City ៣-១ Arsenal (០៣ កុម្ភៈ ២០១៩ កម្មវិធី EPL)
-Arsenal ០-២ Man City (១២ សីហា ២០១៨ កម្មវិធី EPL)
-Arsenal ០-៣ Man City (០២ មីនា ២០១៨ កម្មវិធី EPL)
-Arsenal ០-៣ Man City (២៥ កុម្ភៈ ២០១៨ កម្មវិធី League Cup)
– Man City ៣-១ Arsenal (០៥ វិច្ឆិកា ២០១៧ កម្មវិធី EPL)

ដូច្នេះ ៥ប្រកួតចុងក្រោយ ឃើញថា Arsenal មិនធ្លាប់ឈ្នះ ឬ ស្មើ Man City ឡើយ ហើយចាញ់ លើសពី១គ្រាប់។

“ការទស្សន៍ទាយរបស់ MyTV Plus និង CBS Sport សម្រាប់ការប្រកួតនេះ៖ Arsenal ២-១ Man City”

នៅថ្ងៃចុងសប្ដាហ៍នេះ ស្ថានីយទូរទស្សន៍របស់ CBS នឹងផ្សាយបន្តផ្ទាល់ការប្រកួតរវាង Arsenal ទល់នឹង Manchester City នៅលើកញ្ចក់ទូរទស្សន៍ CTN, MyTV និង CNC នៅថ្ងៃអាទិត្យ ទី១៥ ខែធ្នូ ចាប់ពីម៉ោង២៣:៣០នាទីតទៅ។ បន្ថែមពីនេះ CBS ក៏មានផ្សាយបន្តផ្ទាល់ ការប្រកួតនៅមុនការប្រកួតនេះមួយថ្ងៃ ពោលគឺនៅថ្ងៃសៅរ៍ ទី១៤ ខែធ្នូ ជំនួប Chelsea ប៉ះ Bournemouth លើកញ្ចក់ទូរទស្សន៍ CTN និង MyTV ចាប់ពីម៉ោង២២:០០នាទី និង Southamption ប៉ះ West Ham លើកញ្ចក់ទូរទស្សន៍ CTN, MyTV និង CNC ចាប់ពីម៉ោង០០:៣០នាទីរំលងអាធ្រាត្រ ឈានចូលថ្ងៃអាទិត្យ។ សម្រាប់ក្របខណ្ឌ La Liga, CBS ក៏នឹងមានការផ្សាយបន្តផ្ទាល់ ចំនួន ១គូផងដែរ គឺ Real Sociedad ប៉ះ Barcelona នៅលើកញ្ចក់ទូរទស្សន៍ CNC ចាប់ពីម៉ោង២២:០០នាទី ថ្ងៃសៅរ៍ ទី១៤ ខែធ្នូ៕

   

    Loading...

    ពេញនិយម