Connect with us

ចំណុចលម្អិតទាំង៦នេះ បញ្ជាក់ថា Mate30 Pro កាន់តែខ្លាំង និងអស្ចារ្យលើសពីស្មាតហ្វូន

ភ្នំពេញ៖ ដោយបច្ចេកវិទ្យាថ្មីៗ រួមទាំងលក្ខណៈស្មាតហ្វូនកំពូលរបស់ខ្លួន ដែលហ៊រវៃបានបំពាក់ជាច្រើន ធ្វើឱ្យអធិរាជស្មាតហ្វូនកាមេរ៉ា Mate 30 Pro លក់អស់ពីស្តុកត្រឹមរយៈពេលដ៏ខ្លី ក្នុងប្រទេសកម្ពុជា ទោះបីជាមិនមានសេវាកម្ម Google ក៏ដោយ។ ក្រុមហ៊ុនស្មាតហ្វូនយក្សនេះ បានយកចិត្តទុកដាក់ជាខ្លាំង លើការអភិវឌ្ឍបច្ចេកវិទ្យារបស់ខ្លួន ដោយផ្តោតទៅលើតម្រូវការអ្នកប្រើប្រាស់។

ទាំងនេះជាលក្ខណៈពិសេស និង បច្ចេកវិទ្យាថ្មីៗដែល Huawei បានបំពាក់លើ Huawei Mate30 Pro៖

១. អេក្រង់បែបទឹកធ្លាក់៖ ពិតប្រាកដណាស់ទូរសព្ទកាន់តែទំនើប ក៏តម្រូវឱ្យមានអេក្រង់ល្អដែរ ដូចនេះបងធំត្រកូល Mate មកជាមួយនឹងអេក្រង់ទឹកធ្លាក់ (Huawei Horizon Display) កញ្ចក់ប្រភេទ OLED បន្ថែមដោយបច្ចេកវិទ្យា DCI-P3 ជំនួយពណ៌ និង ពន្លឺ និង ក្រោមស្រទាប់អេក្រង់ មានបង្កប់បច្ចេកវិទ្យាបញ្ចេញសំឡេង Acoustic Sound Display។

២. បន្ទះឈីប Kirin 990៖ Mate 30 Pro ជាស្មាតហ្វូនដែលមានល្បឿនលឿន ដោយបន្ទះឈីបកំពូល Kirin 990 ដំណើរការរហ័សបំផុត CPU 8 cores (2 x 2.86Ghz, 2 x 2.09Ghz, 4 x 1.86Ghz), ក្រាហ្វិកកម្រិតខ្ពស់ GPU Mali-G76 x 16 cores, និងឈីប Da Vinci NPU ជំនួយលើបច្ចេកវិទ្យា AI កម្រិតខ្ពស់ ព្រមទាំងបច្ចេកវិទ្យារក្សាភាពត្រជាក់ (SuperCool Cooling System)។

៣. បច្ចេកវិទ្យា Air Guestures៖ ស្មាតហ្វូនកំពូលនេះ បានបំពាក់បច្ចេកវិទ្យាប្រើប្រាស់ដោយកាយវិកា (Air Grabshot & Air Guestures) ដោយគ្រាន់តែលារួច ក្តាប់ដៃពីមុខ Mate 30 Pro ដើម្បី Screenshot, បក់ដៃចុះ ឬ ឡើង ដើម្បីអូសផ្ទាំងបង្ហាញពីអេក្រង់ចុះក្រោម ឬ ឡើងលើ, បច្ចេកវិទ្យា Virtual Side Touch Edge កំណត់ប៊ូតង់ L និង R នៅចំហៀងអេក្រង់ ដើម្បីជំនួយដល់ការបញ្ជាពេលលេងហ្គេម។

៤. ពិន្ទុនៅលើ DXOMARK៖ Mate 30 Pro ជាស្មាតហ្វូនកាមេរ៉ាចំណាត់ថ្នាក់លេខ ១ ពី DXOMARK មកជាមួយកាមេរ៉ាក្រោយ Leica 4 គ្រាប់, ប្លង់ទូទៅ (SuperSensing Camera) ទំហំ 40MP f/1.6, ប្លង់ទូលាយ (Cine Camera) ទំហំ 40 MP f/1.8, ប្លង់ពង្រីកទំហំ 8MP (Telephoto Camera), និង ប្លងព្រាល 3D TOF Camera។ Huawei បានបំពាក់សែនស័រកាមេរ៉ាថ្មី RYYB ទំហំ 1/1.7” ថតរូបច្បាស់ និងលម្អិត ទោះបីនៅទីតាំងដែលមានពន្លឺតិច ឬ ពេលយប់ ក៏ដោយ និង ISO កម្រិតខ្ពស់ 409,600 កាន់តែអស្ចារ្យ Cine Camera ថតវីដេអូកម្រិត 4K, 4K Time-lapse, Slow-motion កម្រិត 7680fps, ISO កម្រិត 51,200។

៥. ថាមពលថ្ម៖ ថ្មជាលក្ខណៈចម្បងមួយផ្នែកទៀតសម្រាប់ការប្រើប្រាស់ប្រចាំថ្ងៃ។ ថាមពលថ្មទំហំ 4500mAh ជាមួយនឹងបច្ចេកវិទ្យា HUAWEI 40W SuperCharge Technology សាកថ្មត្រឹមតែ ៣០នាទី កើនថាមពលដល់ ៧០% និង បច្ចេកវិទ្យាសាកថ្មឥតខ្សែ 27W Wireless Charging។

៦៖ Huawei Mobile Service (HMS)៖ កំពូលក្រុមហ៊ុនស្មាតហ្វូនលំដាប់លេខ២នេះ មិនបង្អង់ការអភិវឌ្ឍបច្ចេកវិទ្យារបស់ខ្លួននោះទេ ជាពិសេសគឺ Huawei Mobile Service (HMS) ដែលកំពុងប្រើប្រាស់ជំនួសសេវាកម្មរបស់ Google និង Play Store ដោយប្រើជំនួសវិញដោយ AppGallery ដូច្នេះកម្មវិធី និង ហ្គេមជាច្រើនទៀត នឹងត្រូវដាក់បញ្ចូលក្នុង AppGallery នាពេលដ៏ខ្លីខាងមុខនេះ៕

    

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម

WP2Social Auto Publish Powered By : XYZScripts.com