Connect with us

អាកាសធាតុមិនត្រជាក់ពេក ឬក្ដៅពេក បន្តគ្របដណ្ដប់លើប្រទេសកម្ពុជា ក្នុងសប្ដាហ៍នេះ

ភ្នំពេញ៖ យោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយម ស្ដីពីស្ថានភាពអាកាសធាតុ (ចាប់ពីថ្ងៃទី១៧ ដល់ ២៣ ខែធ្នូ ឆ្នាំ២០១៩) បានឱ្យដឹងថា ជ្រលងសម្ពាធខ្ពស់ បាននិងកំពុងរំកិលទៅលើ និងមានឥទ្ធិពលខ្សោយលើប្រទេសកម្ពុជា។

ស្ថានភាពបែបនេះ នឹងធ្វើឱ្យអាកាសធាតុមួយសប្ដាហ៍ទៅមុខនេះ នៅបណ្ដាខេត្តនៅតំបន់ជួរភ្នំដងរែក និងតំបន់ខ្ពង់រាប សីតុណ្ហភាពអប្បបរមា មានពី ២០-២២ អង្សាសេ និងអតិបរមា ពី ២៨-៣១ អង្សាសេ។ ដោយឡែក បណ្ដាខេត្តនៅតំបន់វាលទំនាប និងតំបន់មាត់សមុទ្រ សីតុណ្ហភាពអប្បបមា មានពី ២៣-២៥ អង្សាសេ និង អតិបរមា ពី ៣០-៣២ អង្សាសេ៕

 

អត្ថបទ៖ ចាន់ សោភ័ណ្ឌលាភ

  • អត្ថបទទាក់ទង :
  • feature
Loading...

ពេញនិយម