Connect with us

ទោះគ្មានជាប់សាច់ឈាមនឹងគ្នា តែតូតា និង ស្រីនាដ ធ្វើឱ្យមហាជនពិបាកបែងចែកពេលតែងខ្លួនបែបនេះ

អ្នកណាៗក៏ថាដូចភ្លោះដែរ

ភ្នំពេញ៖ កន្លងមកមានមនុស្សមិនតិចទេដែលបានលាន់មាត់ពីសម្រស់ដ៏ស្រស់ស្អាតរបស់បេក្ខនារីជ័យលាភីលេខ១ Miss Grand ឆ្នាំ២០១៩ ដេត ស្រីនាដ មិនត្រឹមតែមានរូបឆោមល្អប៉ុណ្ណោះទេតែស្រីនាដថែមទាំងមានចំណេះដឹង និង អត្តចរិតល្អថែមទៀត ហើយអ្វីដែលគួរឱ្យចាប់អារម្មណ៍ជាងនេះទៅទៀតនោះស្រីនាដពិតជាមានមុខមាត់ដូចតារាសម្តែងល្បីឈ្មោះកញ្ញា ម៉ាក សែនសូនីតា រហូតដល់អ្នកគាំទ្រអ្នកទាំង២ជាច្រើនមានការយល់ច្រឡំថាជាមនុស្សតែមួយ។

ថ្មីៗនេះផងដែរ អ្នកទាំង២ក៏បានសហការគ្នាថតផ្សាយផលិតផលមួយដែលមុខមាត់អ្នកទាំង២ពិតជាធ្វើឱ្យមហាជនមានការភ្ញាក់ផ្អើលជាខ្លាំងព្រោះនៅពេលដែលអ្នកទាំង២ថតរូបរួមគ្នាបែបនេះពិតជាធ្វើឱ្យមានការពិបាកនឹងបែងចែកណាស់ថាមួយណាជាតូតា មួយណាជាស្រីនាដ។ ក្រោយបង្ហោះរូបភាព និង វីដេអូខ្លីមួយនៅក្នុងបណ្តាញសង្គមរួចមកក៏មានប្រិយមិត្តជាច្រើនផ្តល់មតិថាពិតជាដូចកូនភ្លោះខ្លាំងណាស់ ហើយក៏មានប្រិយមិត្តខ្លះទៀតចង់ឱ្យអ្នកទាំង២សម្តែងភាពយន្តធ្វើជាកូនភ្លោះទៀតផង៕

 

អត្ថបទ៖ គង់ ចាន់ស្រីនុច

    Loading...

    ពេញនិយម