Connect with us

សម្លៀកបំពាក់ គួបផ្សំនឹងស្បែកជើងនារីទាន់សម័យ ត្រូវបានបង្ហាញក្នុងព្រឹត្តិការណ៍ NATA SPRING SUMMER 2020 READY-TO-WEAR SHOW

ភ្នំពេញ៖ ណាតា ដែលជាម៉ាកស្បែកជើងនារីលំដាប់អន្តរជាតិដំបូងគេនៅកម្ពុជា បានរៀបចំព្រឹត្តិការណ៍បង្ហាញម៉ូដរដូវផ្កាស្លឹកឈើលាស់ និងរដូវក្ដៅ ឆ្នាំ២០២០ ដ៏ធំជាលើកទីមួយរបស់ខ្លួន ដោយមានការចូលរួមពី សំណាក់ភ្ញៀវកិតិ្តយស ៣០០នាក់ អ្នកសារព័ត៌មាន ប្រព័ន្ធផ្សព្វផ្សាយ ជាតិ និងអន្តរជាតិយ៉ាងច្រើនកុះករ កាលពីថ្ងៃសុក្រ ទី១៣ ខែធ្នូ ឆ្នាំ២០១៩ វេលាម៉ោង០៦:០០ ល្ងាច នៅសណ្ឋាគារ Raffles Hotel Le Royal។

សម្លៀកបំពាក់ច្នៃជាពិសេសជាង ៦០ម៉ូដ ត្រូវបានបង្ហាញក្រោមប្រធានបទ “Phnom Penh Extravaganza” ដែលបង្ហាញពីទិដ្ឋភាពនៃទីក្រុងភ្នំពេញដ៏អស្ចារ្យ សម្រាប់រដូវកាលដ៏រីករាយនាពេលខាងមុខ។ ពីឈុតសម្លៀកបំពាក់សាមញ្ញទៅសម្លៀកបំពាក់ធ្វើការ ពីឈុតប្រចាំថ្ងៃ ទៅឈុតរាត្រីសមោលសរ និងសម្លៀកបំពាក់ប្រភេទផ្សេងៗទៀត ត្រូវបានរចនាឡើង ដើម្បីឱ្យសមស្របទៅនឹងម៉ូដស្បែកជើងដែលច្នៃឡើង ជាមួយនឹងវត្ថុធាតុដើមទាន់សម័យប្រចាំឆ្នាំ។

ម៉ូដនេះដែរ ត្រូវបានរចនាឡើង ក្នុងចក្ខុវិស័យហ្វេហ្សិន នៃកំពូលយុគសម័យមាសរបស់ កម្ពុជា ដ៏រុងរឿងបំផុត នាសម័យអតីតកាលកន្លងមក ហើយរចនាច្នៃបង្ហាញពីទិដ្ឋភាពដែលលេចធ្លោនៅរាជធានីភ្នំពេញ នាពេលបច្ចុប្បន្ន ដើម្បីឆ្លុះបញ្ចាំង ពីភាពស្របគ្នានៃអតីតកាល បច្ចុប្បន្នកាល និងអនាគតកាល។

ណាតា គឺជាម៉ាកស្បែកជើងនារី ដែលមានម៉ូដពេញនិយមច្រើនប្រភេទ តម្លៃសមរម្យ មានគុណភាព ល្អ និងកំពុងតែមានឈ្មោះបោះសំឡេង ព្រមទាំងទទួលការគាំទ្រយ៉ាងខ្លាំងពីសំណាក់មិត្តៗនារីសម័យថ្មីនេះ នៅកម្ពុជា បន្ទាប់ពីបានដំណើរការអស់រយៈពេលមួយឆ្នាំជាង តាំងពីខែវិច្ឆិកា ឆ្នាំ២០១៨មក។ ការរចនាម៉ូដរបស់ណាតា គឺផ្ដល់នូវ ថាមពល ប្រកបដោយភាពស្វាហាប់ និងភាពជឿជាក់ ដល់ប្រិយមិត្តៗនារី ជាពិសេសសម្រាប់ការប្រើប្រាស់ប្រចាំថ្ងៃ។ ជាមួយគ្នាដែរនោះ ស្បែកជើងណាតា បំផុសគំនិតច្នៃម៉ូដចេញពីរដូវក្តៅពេញមួយឆ្នាំនៃអាកាសធាតុត្រូពិករបស់ប្រទេសកម្ពុជា។

ណាតា បានផ្តល់នូវបទពិសោធន៍នៃការដើរទិញទំនិញក្នុងហាងលក់ស្បែកជើង នៅក្នុងបរិយាកាសចម្រុះពណ៌ ដែលពោរពេញដោយម៉ូដស្អាតៗច្រើនប្រភេទ និងបាននាំអារម្មណ៍ អតិថិជនធ្វើដំណើរទៅក្នុងពិភពហ្វេហ្សិនអន្តរជាតិដ៏ឡូយឆាយបំផុត៕

     

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម