Connect with us

កញ្ញា មាស សុផាដាណែត កំពុងសម្ងំផលិតបទចម្រៀងថ្មីៗ ក្រោយជោគជ័យលើវិថីសិល្បៈ

ជឿទេថា បើអត់មាននិស្ស័យ ធ្វើយ៉ាងណាក៏នៅតែមិនអាចជួប

ភ្នំពេញ៖ ពន្លកថ្មីដែលទើបលេចមុខលើវិថីសិល្បៈ កញ្ញា មាស សុផាដាណែត កំពុងតែសម្ងំ ផលិតបទចម្រៀងថ្មីៗ ក្រោយកញ្ញា ទើបតែទទួលបានភាពជោគជ័យនូវបទចម្រៀងជាច្រើន ពិសេសនៅបទ “នឹកតែមិនអាចជួប”។

កញ្ញា មាស សុផាដាណែត មិនត្រឹមតែច្រៀងពីរោះនោះទេ សូម្បីតែមុខមាត់ និងសម្រស់របស់កញ្ញាក៏ស្រស់ស្អាត។ ជាងនេះទៅទៀត កញ្ញា មានដុងតាំងពីកំណើតតែម្តង។
កញ្ញា មាស សុផាដាណែត បានធ្វើតេស្តជាប់ជាតារាសំឡេងល្អប្រចាំផលិតកម្ម “ភី” ហើយកញ្ញា បានចេញបទនេះ ធ្វើឱ្យកញ្ញា ទទួលបានប្រជាប្រិយភាព ហើយបទចម្រៀងមួយនេះ ទើបតែចេញកាលពីម្សិលមិញ តែមានអ្នកគាំទ្រមិនចាញ់រៀមច្បងប៉ុន្មាននោះឡើយ។

នេះជាលើកដំបូងហើយដែលកញ្ញា មាស សុផាដាណែត ឈានជើងចូលវិថីសិល្បៈ ប៉ុន្តែអ្វីដែលនឹកស្មានមិនដល់នោះ គឺកញ្ញាអាចធ្វើឱ្យខ្លួនទទួលបាននូវក្តីប្រាថ្នារបស់ខ្លួន ដែលប៉ងតាំងពីនៅក្មេងមកម៉្លេះ។ កញ្ញា មាស សុផាដាណែត ក៏បានសន្យាថា នឹងបន្តផលិតបទចម្រៀងថ្មីៗ ដើម្បីបំពេអារម្មណ៍មិត្តយុវវ័យ ដែលស្រឡាញ់ និងគាំទ្រដល់រូបគាត់៕

សូមទស្សនាវីដេអូ៖

អត្ថបទ៖ ឡុង រតនា

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម