Connect with us

ផ្សាយអត្ថបទពោរពេញដោយកំហុសជាច្រើន បែរជាអ្នកនិយមលេងបណ្តាញសង្គមថា ”មិនអីទេព្រោះនាងមានសម្រស់ស្អាត”

ហេតុតែស្រីស្អាត ទោះមានកំហុសក៏មិនមានបញ្ហា

ចិន៖ ស្រីស្អាតដែលមានតួនាទីជាអ្នកកាសែតម្នាក់ បានបង្កើតកំហុសជាច្រើន លើអត្ថបទការប្រកួតបាល់ទាត់ EAFFE-1 ប៉ុន្តែបែរជាអ្នកនិយមលេងបណ្តាញសង្គមនិយាយថា៖ ”មិនអីទេ ព្រោះនាងមានសម្រស់ស្រស់ស្អាត”។

ជាក់ស្តែងស្រីស្អាត ដែលមានឈ្មោះ Xing Chengbo បានសាងកំហុសដោយបានកំណត់អត្តសញ្ញាណអ្នកចាំទី និង សរសេរឈ្មោះកីឡាករជាភាសាចិនខុស ហើយកំហុសលើកនេះ ក៏បានធ្វើឱ្យមនុស្សជាច្រើន មានការភ្ញាក់ផ្អើលផងដែរ ដោយសារនាង ធ្លាប់មានបទពិសោធន៍ក្នុងកម្មវិធីកីឡាធំៗជាច្រើនកន្លងមក។

ទាក់ទិននឹងកំហុសការងារលើកនេះ ក៏អាចធ្វើឱ្យនាងមានបញ្ហាជាមួយក្រុមហ៊ុនផងដែរ ប៉ុន្តែបែរជាត្រូវអ្នកលេងបណ្តាញសង្គម ជួយការពារទៅវិញ៕

ប្រែសម្រួល៖ គង់ ចាន់ស្រីនុច

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម