អភិបាលខេត្តសៀមរាប ប្រាប់ប្រជាពលរដ្ឋកុំឱ្យភាន់ច្រឡំ បើមានអណ្ដាតភ្លើងនិងផ្សែងចេញពីព្រលានយន្តហោះសៀមរាប នៅថ្ងៃ១៨ធ្នូ
សៀមរាប៖ លោក ទៀ សីហា អភិបាលខេត្តសៀមរាប បានស្នើដល់ប្រជាពលរដ្ឋ និងសាធារណជនទូទៅ កុំឱ្យមានការភ្ញាក់ផ្អើល និងភាន់ច្រឡំ ប្រសិនបើមានអណ្តាតភ្លើង និងផ្សែងខ្មួលខ្មាញ់ ចេញពីព្រលានយន្តហោះអន្តរជាតិខេត្តសៀមរាប នៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៩ខាងមុខនេះ។
ការស្នើនេះ គឺបន្ទាប់ពីរដ្ឋបាលខេត្តសៀមរាប គ្រោងរៀបចំការធ្វើលំហាតសមយុទ្ធទ្រង់ទ្រាយធំគ្រប់គ្រងគ្រោះអាសន្នប្រចាំឆ្នាំ នៅក្នុងព្រលានយន្តហោះអន្តរជាតិសៀមរាប ដែលស្ថិតនៅភូមិគោកដូង សង្កាត់ទឹកវិល ក្រុងសៀមរាប ខេត្តសៀមរាប។ សមយុទ្ធទ្រង់ទ្រាយធំនេះ នឹងមានការដុតប្រេង និងកង់ឡានចាស់ៗ បង្កើតជាអណ្ដាតភ្លើង និងផ្សែងខ្មួលខ្មាញ់ជាសិប្បនិម្មិត នៃការធ្លាក់យន្តហោះ ដែលជាប្រធានបទនៃការធ្វើលំហាត់សមយុទ្ធខាងលើ។
សមយុទ្ធនេះដែរ ក៏មានការចូលរួមពីមន្ទីរ-អង្គភាព និងអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធជាច្រើន។
រដ្ឋបាលខេត្តសៀមរាប ស្នើដល់អ្នកពាក់ព័ន្ធទាំងអស់ ត្រូវសហការអនុវត្តឱ្យមានប្រសិទ្ធភាព និងផ្សព្វផ្សាយដល់ប្រជាពលរដ្ឋដែលរស់នៅក្នុងតំបន់នោះ ជាពិសេសភ្ញៀវទេសចរជាតិ អន្តរជាតិ និងសាធារណជនទូទៅឱ្យបានជ្រាប ជៀសវាងនូវការភ្ញាក់ផ្អើល និងការភាន់ច្រឡំ៕
អត្ថបទ៖ ចាន់ សោភ័ណ្ឌលាភ

- កម្សាន្ត២ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម២ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម៣ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍