លោក Unai Emery ច្រានចោលសំណើរមួយចំនួន ក្នុងនោះមាន Everton ផងដែរ
អង់គ្លេស៖ លោក Unai Emery កំពុងរង់ចាំសំណើរដ៏ល្អមួយ ដើម្បីវិលត្រឡប់ទៅធ្វើជាគ្រូបង្វឹកវិញ ប៉ុន្តែអតីតគ្រូ Arsenal រូបនេះ ទើបបានច្រានចោលសំណើរមួយចំនួន។
គ្រូសញ្ជាតិអេស្ប៉ាញរូបនេះ ត្រូវបានក្រុម Arsenal បណ្តេញចេញពីតំណែងនៅចុងខែវិច្ឆិកាកន្លងទៅនេះ ប៉ុន្តែគាត់មិនប្រញាប់ប្រញាលវិលត្រឡប់ទៅដឹកនាំវិញនោះទេ ជាពិសេសសម្រាប់សំណើររបស់ក្លិបនៅអង់គ្លេស។
លោក Emery បានច្រានចោលសំណើពី Everton ដើម្បីជំនួសកន្លែង លោក Marco Silva ព្រោះគាត់គិតថា សំណើនេះឆាប់ពេកក្នុងការទទួលយកការងារនៅ Premier League ជាមួយក្លិបមួយផ្សេងទៀត បន្ទាប់ពីចាកចេញពី Arsenal។ ដោយឡែក ក្លិបចិនចំនួន ២ ក៏បានទូរស័ព្ទចូលមកដែរ ប៉ុន្តែលោកបានច្រានចោលទាំងអស់។
លោក នឹងរង់ចាំក្លិបមួយដែលគាត់គិតថា គាត់អាចឈ្នះពានរង្វាន់ជាមួយពួកគេ បន្ទាប់ពីគាត់បានឈ្នះពានរង្វាន់ ១០ គ្រឿងក្នុងរយៈពេល ៥ឆ្នាំចុងក្រោយនេះ៕

- កម្សាន្ត២ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម២ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម៣ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍