ខ្សែប្រយុទ្ធ ១រូប របស់ Chelsea ជិតឈានដល់កិច្ចព្រមព្រៀងជាមួយក្លិប Inter
អ៊ីតាលី៖ ខ្សែប្រយុទ្ធ Olivier Giroud របស់ក្រុមតោខៀវ Chelsea ជិតឈានដល់កិច្ចព្រមព្រៀងជាមួយក្រុម Inter ហើយ។
កីឡាករវ័យ ៣៣ឆ្នាំរូបនេះ គ្មានកៅអីនៅ Stamford Bridge នោះទេ ក្រោមការដឹកនាំរបស់ Frank Lampard ដោយលេងបានតែ ៧ដងប៉ុណ្ណោះ ក្នុងរដូវកាលនេះ។ ក្រោយមក គាត់ត្រូវបានផ្សារភ្ជាប់ជាមួយនឹងការផ្ទេរទៅកាន់ក្លិប Inter នាខែមករា ដែលត្រូវការកម្លាំងបន្ថែមនៅតំបន់ប្រយុទ្ធ ខណៈ Alexis Sanchez កំពុងរងរបួស។
ឥលូវនេះ កាសែត L’Equipe រាយការណ៍ថា Giroud ជិតដល់ការយល់ព្រមលើលក្ខខណ្ឌផ្ទាល់ខ្លួនជាមួយក្រុមយក្សអ៊ីតាលី។ បើទោះបីជាយ៉ាងណាក៏ដោយ ខាងអ៊ីតាលី នៅតែត្រូវការចរចាថ្លៃខ្លួនជាមួយ Chelsea សម្រាប់ការផ្ទេរជាមុនសិន។
កីឡាករសញ្ជាតិបារាំងរូបនេះ ចង់បានពេលវេលាលេងទៀងទាត់មុនពេលការប្រកួតអឺរ៉ូ ២០២០ មកដល់ ហើយក៏អាចបង្ហាញខ្លួននៅក្នុងក្របខ័ណ្ឌ Europa League ផងដែរ៕

- កម្សាន្ត២ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម២ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម៣ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍