Connect with us

កូនខ្មែរមួយរូបទៀតហើយដែលបានដណ្តើមពានក្នុងកម្មវិធី Asian Film Festivals ២០១៩ នៅអាមេរិក

ពិតជាអស្ចារ្យដែលវីដេអូខ្លី I AM ANGKOR WAT បានជាប់ពានលើឆាកអន្តរជាតិ(មានវីដេអូ)

កម្សាន្ត៖ លោក Tim Pek ម្ចាស់ផលិតកម្ម Transparent Pictures នៅប្រទេសអូស្រ្តាលី សហការជាមួយផលិតកម្ម ក្នុងប្រទេសកម្ពុជា ទេពីមេឌារ (Tepy MEDIA) ចូលរួមសម្តែងដោយកញ្ញា Sakada Sin រួមនិពន្ធដោយ Paul Milson និងក្រុមការងារជាច្រើននាក់ទៀត។​ លោក Tim Pek ដែលជាកូនខ្មែរមួយរូបចាប់កំណើតនៅប្រទេសអូស្ត្រាលីបានធ្វើឱ្យកម្ពុជាទទួលបានកិត្តិយសជាខ្លាំងដោយសារលោកបានចំណាយពេលវេលា កម្លាំងកាយចិត្ត និង ថវិកាដើម្បីចំណាយលើការផលិតវីដេអូផ្សព្វផ្សាយពីព្រះរាជាណាចក្រកម្ពុជា និង ចងក្រងទុកជាឯកសារ។

ជាក់ស្តែងថ្មីៗនេះស្នាដៃវីដេអូឯកសារខ្លី I AM ANGKOR WAT បានអង្រួនឆាកអន្តរជាតិក្នុងកម្មវិធី Asian Film Festival ២០១៩ រហូតទទួលបានពានរង្វាន់ Golden Diamond Award of Asian Film Festivals in Hollywood ដែលជាពានរង្វាន់វីដេអូឯកសារខ្លីល្អជាងគេក្នុងចំណោមបេក្ខជនចូលរួមប្រកួតទាំង ៣៨២ និង បានប្រារព្ធឡើងនៅសហរដ្ឋអាមេរិកក្នុងរដ្ឋ Los Angeless។ គួរបញ្ជាក់ដែរថា ស្នាដៃរបស់លោក Tim Pek ដែលមានដូចជា I AM ANGKOR WAT, THE BOY,TUK TUK MAN, Cambodia’s WONDER LAND ត្រូវបានជ្រើសរើសក្នុងចំណោមវីដេអូទាំង២០ដែលនេះជាមោទកភាពមួយសម្រាប់កម្ពុជាដោយលោកសង្ឃឹមថាអន្តរជាតិនឹងបានស្គាល់វប្បធម៌ អរិយធម៌របស់កម្ពុជាកាន់តែទូលំទូលាយ៕

សូមទស្សនាវីដេអូ៖

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម